Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាមហាកំពូលអ្នកលក់មែន! រត់តាមឡាន រហូតទាល់តែគេព្រមទិញ…

ឃ្លីបគួរឱ្យហួសចិត្ត និងគួរឱ្យអាណិតមួយ បានបង្ហាញពីកំពូលអ្នកលក់ជនជាតិស្រីលង្កាម្នាក់ រត់ឡើង-ចុះភ្នំ ដើម្បីលក់ផ្កា ១បាច់ តម្លៃ១០ដុល្លារ…រត់តាមលក់ រហូតដល់អ្នកបើកឡានចិត្តទន់ អាណិត ហើយឈប់ឡានទិញ ព្រោះឃើញរត់តាមលក់ បែបមិនព្រមអស់សង្ឃឹមសោះ។

អាខោន TikTok ឈ្មោះ arromdee-wat55 បានផូស្តឃ្លីបវីដេអូខណៈពេលបើករថយន្តនៅក្នុងប្រទេសស្រីលង្កា ដោយបានសរសេរចំណងជើងថា “មហាកំពូលអ្នកលក់ស្រីលង្កា រត់ឡើង-ចុះ ៣ភ្នំ និង ៩ផ្លូវកោង ដើម្បីតាមលក់ផ្កា”

នៅក្នុងឃ្លីបវីដេអូ យើងមើលឃើញថា មានបុរសម្នាក់ឈរកាន់ផ្កា ១បាច់នៅឯចិញ្ចើមថ្នល់ ដើម្បីរង់ចាំលក់ឱ្យរថយន្តដែលបើកបរទៅ-មក តែនៅពេលឡានរបស់ម្ចាស់ឃ្លីបនេះ មិនព្រមចតទិញ គេក៏រត់តាមឡាន ទៅតាមផ្លូវកោង ទៅមុខទៀតយ៉ាងលឿន ដោយគេបានធ្វើបែបហ្នឹងអស់មួយស្របក់ធំ រត់ឡើង-ចុះភ្នំ ទៅ-មក ទៅ-មក ដើម្បីឱ្យរថយន្ត ១គ្រឿងនោះអាណិត និងចតឈប់ទិញផ្ការបស់គេ។

ទីបំផុតម្ចាស់ឃ្លីបវីដេអូក៏ចិត្តទន់ ហើយចតឡានដើម្បីឈប់ទិញផ្កា ១បាច់នោះពីបុរសម្នាក់នោះ ធ្វើឱ្យមហាកំពូលអ្នកលក់យើង មានទឹកមុខរីករាយជាទីបំផុតដែលបានលក់ផ្កាដាច់ តែអ្វីដែលកន្ត្រាក់អារម្មណ៍អ្នកទស្សនា គឺនៅពេលកាមេរ៉ា បែរទៅក្រោយ ក៏ឃើញនៅខាងក្នុងឡានមានព្រះសង្ឃ ១អង្គទៀតផង។

ម្ចាស់ឃ្លីបថែមទាំងប្រាប់ទៀតថា មូលហេតុដែលមិនព្រមឈប់ទិញតាំងពីដំបូងនោះ គឺដោយសារតែពិបាកចតឡាន និងមិនដឹងថាទិញយកទៅធ្វើអី តែនៅពេលឃើញការខំព្យាយាមរបស់អ្នកលក់ ទើបនឹកអាណីត និងឈប់ទិញ។ ផ្កា ១បាច់នោះមានតម្លៃត្រឹមតែ ៣ ០០០រូពី ឬប្រមាណជា ១០ដុល្លារប៉ុណ្ណោះ។

នៅពេលឃ្លីបនេះត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គម ក៏ស្រាប់តែមានអ្នកចូលទស្សនាជាង ១លានដង និងមានអ្នកចូលរួមបញ្ចេញគំនិតយោបល់យ៉ាងច្រើន៕

spot_img
×