មុននេះពពួក Smart phone ឲ្យតែចេញស៊េរីថ្មីៗ ភ្លាមតែងរង “ទណ្ឌកម្ម” ភ្លែត! ។ ជាអាទិ៍ ៖ ទម្លាក់ចុះឥដ្ឋ កាន់ ស្ងោរ វាយបំបែកអេក្រង់… ដើម្បីធ្វើការប្រៀបធៀប !
ឥឡូវនេះពួកវាកំពុងប្រឈមនឹងទណ្ឌកម្មថ្មីទៀតហើយ ។
តាមម្ចាស់គណនី Haerte Test ជំនាញខាង “ទារុណកម្ម” ពេលនេះគេយក Smart phone “កំពូល” 2 មកធ្វើ…ពិសោធន៍ ហើយវាទាំង២ នៅមានសកម្មភាពធម្មតា ។
គេត្រៀមកូកាកូឡា ២ដប ហើយចាន កែវ ១
ដាក់បញ្ចូល Smart phone ទាំង២ ចូលរួចចាក់កូកាកូឡាពេញចាននោះ ។
យកវាទៅដាក់ក្នុងថតបង្កក ។
១ថ្ងៃក្រោយមកវាក៏កក គេយកវាចេញក្រៅ ។
ចាក់ទឹកក្តៅចូលឲ្យរលាយទឹកកក ។
មានមនុស្សមិនច្រើនទេគិតថា “វាទាំង២” នៅមានជីវិត ។ ប៉ុន្តែខុសស្រឡះ! Test ខាងលើពុំមានឥទ្ធិពលអ្វីដល់សកម្មភាពរបស់ពួកវាទេ ។
គ្រាន់តែ iphone X នៅសល់ថាមពល ៥% ប៉ុណ្ណោះ ក្នុងពេលដែល Galaxy S9 plus គឺដូច… គ្រាដំបូងដដែល ៕ ចន្ទ្រា