Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធីសាស្ត្រ ធម្មជាតិ ៧​យ៉ាងនេះ មាន​ប្រសិទ្ធភាព​ធ្វើឲ្យ​អ្នកឡើង​គីឡូបាន​

ការឡើង​គីឡូ​ខ្លាំងពេក វា​អាច​ធ្វើឲ្យ​យើង​ប្រឈម​ទៅ​នឹង​ជំងឺ​ជា​ច្រើន​មុខ ដូចជា​ជំងឺលើសឈាម ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។ បើ​តាម​ការស្រាវជ្រាវ ការឡើង​ទម្ងន់​​ជ្រុល​ខ្លាំង អាច​ធ្វើឲ្យ​យើង​ប្រឈម​ទៅ​នឹង​ការស្លាប់​មុន​អាយុ ដែល​មាន​ប្រមាណ ១៤០​ភាគរយ សម្រាប់​​បុរស និង ១០០​ភាគរយ​សម្រាប់​ស្ត្រី​។​

​ទោះ​យ៉ាង​ណា ពេលខ្លះ ការចង់​ឡើង​គីឡូ​គឺជា​រឿង​លំបាក​ជាង​ការ​ស្រក​គីឡូ​ទៅទៀត​។ មនុស្ស​មួយចំនួន មាន​រូបរាង​ស្គប់ មើល​ទៅ​មិន​ស្រស់ស្អាត ហើយ​ពួក​គេ​ចង់​ឡើង​គីឡូ តែ​នៅ​តែ​មិន​​ឡើង ទោះបី​ប្រើប្រាស់​ផលិតផល​ជា​ច្រើនក្តី​។ ខាងក្រោម​នេះ CEN នឹង​បង្ហាញ​ពី​វី​ធី​ធម្មជាតិ​ចំនួន ៧​យ៉ាង ដែល​មាន​ប្រសិទ្ធភាព​ធ្វើឲ្យ​អ្នកឡើង​គីឡូបាន​។​

១. ហូប​ឲ្យ​ច្រើន​ជាង​មុន​

ចូរ​ហូប​អាហារ​ឲ្យបាន​ច្រើន​ជាង​មុន​។ ហូប​ស៊ុប បង្អែម នំ សណ្តែក ដំឡូង​បារាំង …​ជាដើម​។ អ្នក​គួរ​ហូប​អាហា​រណា ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​។​

២. គេង​ឲ្យបាន​គ្រប់គ្រាន់​

ការ​គេង​ឲ្យបាន​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​បំផុត​ក្នុង​ការធ្វើ​ឲ្យ​អ្នកឡើង​គីឡូបាន​។ ចូរ​ព្យាយាម​ចូល​​គេង​មុន​ម៉ោង ចន្លោះ​ម៉ោង ៧ ទៅ ១១​យប់​។ គេង​ឲ្យបាន ៨​ម៉ោង​យ៉ាងតិច​ក្នុង​មួយ​ថ្ងៃ​។​

៣. ប្រើប្រាស់​ចានបាយ​ធំ​ជាង​មុន​

ការប្រើប្រាស់​ចាន​ធំ​ជាង​មុន ក៏​ជា​វិធី​មួយ​ដែល​ជួយ​ជំរុញ​ចិត្ត​យើង​ឲ្យ​ហូបបាន​ច្រើន​ផង​ដែរ ដើម្បី​សម្រេច​គោលដៅ​ឡើង​ទម្ងន់​។ តើ​អ្នក​ធ្លាប់លឹ​គេ​និយាយឬ​អត់ថា បើ​ចង់​សម្រក​ទម្ងន់ អ្នក​គួរ​​ប្រើប្រាស់​ចាន​តូច ដូចគ្នានេះដែរ បើ​អ្នក​ចង់​ឡើង​ទម្ងន់ អ្នក​គួរ​ប្រើប្រាស់​ចាន​ធំ​ដែរ​?

៤. បង្កើន​កំលាំង​រាងកាយ​

ការ​ហាត់ប្រាណ​គឺជា​វិធី​ល្អ​បំផុត ដែល​ជួយ​ឲ្យ​យើង​ឡើង​គីឡូ​បាន​។ នៅពេល​យើង​ហាត់ប្រាណ វា​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ និង​មាន​កម្លាំង​មាំមួន និង​ជួយ​ឲ្យ​យើង​ហូប​អាហារ​បាន​ច្រើន​ផង​ដែរ​។​

៥. ហូប​ឲ្យបាន​ច្រើនជាង ៣​ពេល​ក្នុង​មួយថ្ងៃ​

បើ​ចង់​ឡើង​ទម្ងន់ អ្នក​គួរ​ហូប​ឲ្យបាន​ច្រើនជាង ៣​ពេល​ក្នុង​មួយថ្ងៃ​។ អាហារ​ដែល​អ្នក​ហូប ត្រូវតែ​សម្បូរ​ប្រូតេអ៊ីន និង​កាឡូរី​ខ្ពស់​

៦. ជ្រើសរើស​អាហារ​ប្រូតេអ៊ីន​ត្រឹមត្រូវ​

​ប្រូតេអ៊ីន​គឺជា​អាហារ​បំប៉ន​ដ៏​សំខាន់​បំផុត ដើម្បី​ជួយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​។ អាហារ​ដែល​មាន​ជាតិ​ប្រូតេ​​អ៊ី​ន​ល្អ រួមមាន​ដូចជា សាច់មាន់ សាច់ជ្រូក ថ្លើម​មាន់ ស៊ុត ត្រី​សា​ម៉ុង ទឹកដោះគោ សណ្តែក បង្គា​រ និង​ក្តាម​ជាដើម​។​

៧. ធ្វើឲ្យ​អារម្មណ៍ឲ្យ​ស្ងប់​ល្អ​

ប្រសិនជា​អ្នក​មាន​ការបារ​ម្មណ៍​ច្រើន ប្រព័ន្ធ​ប្រសាទ​នឹង​ធ្វើឲ្យ​ចង្វាក់បេះដូង​របស់អ្នក​ដើ​រលឿន ខុស​ធម្មតា​។ ដើម្បី​សម្រួល​អារម្មណ៍ឲ្យ​ស្ងប់​ល្អ អ្នកគួ​រហាត់​យោ​ហ្គា ដោយ​ធ្វើ​ការដកដង្ហើម​ចេញចូល​​ឲ្យបាន​វែងៗ និង​ការធ្វើ​សមាធិ​ផងដែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ incrediblenat​

×