ក្នុងពេលដែលផ្លែទុរេនលើទីផ្សារ មានតម្លៃពី ៦០.០០០-៩០.០០០ដុង នៅតំបន់ដីសណ្តរទន្លេមេគង្គ គេលក់តែ ១៩.០០០ដុង ក្នុង១គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែអមដោយលក្ខខណ្ឌត្រូវទុក… គ្រាប់ឲ្យគេវិញ ។ ហេតុនេះ មនុស្សម្នាកំពុងសម្រុកទៅកាន់ទីនោះ ។
ធុរេន ១៩.០០០ដុង ១គីឡូក្រាម ត្រូវបរិភោគនៅចម្តារ ហើយប្រគល់គ្រាប់ឲ្យអ្នកលក់វិញ ។
គ្រាន់តែព័ត៌មាននេះផ្សព្វផ្សាយភ្លាម ក្រុមយុវវ័យនិយមផ្លែទុរេននៅក្រុងហូជីមិញ បាននាំគ្នាសម្រុកទៅព្រលែង… ១ចម្អែតៗ ។
គំនរផ្លែទុរេនរង់ចាំអ្នក… ហូបក្នុងតម្លៃដ៏ថោក ។
អ្នកលក់និយាយថា គេចង់បានគ្រាប់យកទៅបណ្តុះ ព្រោះវាជាពូជទុរេន នៅតំបន់ខ្ពង់រាបវៀតណាម ផ្តល់ផលល្អណាស់! ។
ទុរេនម្តេចក៏…ថោកម្លេះ?
អ្នកលក់ដដែលនិយាយថា ៖ ពេលខ្លះខ្ញុំត្រូវបិទទ្វារ ព្រោះទុរេនទុំមិនទាន់ ។
បកស្រាយនឹងចម្ងល់ពីការលក់ថោកបែបនេះ អ្នកលក់ដែលប្រាប់ថា ៖ តម្លៃដើមទុរេន ១ដើមលក់បានដល់ទៅ ៩០.០០០ដុងឯណោះ! ? ។ គិតទៅគាត់នៅតែចំណេញ ។
ប៉ុន្តែប្រភពខ្លះនិយាយថា ៖ ដោយសារតែគ្រាប់ទុរេនមានគេទិញយកទៅផ្សំថ្នាំព្យាបាលជំងឺ ប្រព័ន្ធរំលាយអាហារ ទើបគេប្រញាប់ចង់បានគ្រាប់ ព្រោះលក់បានថ្លៃ ។
តាម CEN.COM.KH គឺប្រហែលដែរ ដូចយើងបានបកប្រែផ្សាយនៅអត្ថបទ “ត្រឹម ៣សប្តាហ៍ ឲ្យតែអ្នកព្យាយាមពិសារគ្រាប់ដែលគេនិយមគ្រវាត់ចោលនេះ ជំងឺក្រពះនឹងលែងធ្វើទុក” http://www.cen.com.kh/archives/63586.html ៕ លីសា