Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិន​នឹកស្មា​ន! បុរស​ចិន​ម្នាក់ ត្រូវ​បាន​ហា​មប្រាម និង​ដាក់​ក្នុង​បញ្ជីខ្មៅ ពី​ហាង​ប៊ូ​ហ្វេ ដោយសារតែ…

ជាការពិតណាស់ ពេល​ទៅ​ហាង ឬភោជនីយដ្ឋាន​ប៊ូហ្វេ មនុស្ស​អាច​ញ៉ាំ​បាន​ច្រើន​តាម​ចិត្ត​ចង់​បាន។ ប៉ុន្តែ​​សម្រាប់​បុរស​ជនជាតិ​ចិនម្នាក់​នេះ បែរត្រូវបានភោជនីយដ្ឋានមួយ នៅក្នុងខេត្តហ៊ូណាន ប្រទេសចិន ហាមប្រាមមិនអោយទទួលទានអាហារនៅភោជនីយដ្ឋានរបស់ពួកគេទៀតឡើយ ព្រោះតែគាត់ញ៉ាំច្រើនហួសប្រមាណ។

យោងតាម BBC បុរសម្នាក់ឈ្មោះ Kang ត្រូវបានចុះក្នុងបញ្ជីខ្មៅដោយភោជនីយដ្ឋាន Handadi Seafood BBQ Buffett បន្ទាប់ពីអាហារជាបន្តបន្ទាប់ ត្រូវបាន «បោសសម្អាត» ដោយសមត្ថភាព «ក្រពះគ្មានបាត» ដ៏គួរឱ្យព្រួយបារម្ភរបស់គាត់។ ទោះជាយ៉ាងណា លោក កាំង បានចោទថា ភោជនីយដ្ឋាន​រើសអើង​រូបគាត់ ​បន្ទាប់ពីគាត់​បាន​បរិភោគ​អាហារ​ចំនួន ៥.៥ គីឡូក្រាម ​អំឡុងពេលគាត់ចូលទៅញ៉ាំ។

លោក កាំង ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ​បាន​បរិភោគ​ជើង​ជ្រូក ១.៥ គីឡូក្រាម​ ក្នុង​ឱកាស​ដំបូង និង​បង្កង ៤ គីឡូក្រាម ​ក្នុង​ឱកាស​មួយ​ទៀត។ គាត់និយាយថា គាត់មិនខ្ជះខ្ជាយអាហារទេ ហើយគាត់មិនគួរត្រូវបានហាមឃាត់ចំពោះសមត្ថភាពនៃការញ៉ាំដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នោះទេ។ ហេតុនេះ គាត់បានសួរថា «ខ្ញុំអាចញ៉ាំបានច្រើន តើវាជាកំហុសរបស់ខ្ញុំមែនទេ?»។

ទោះជាយ៉ាងណា ម្ចាស់ភោជនីយដ្ឋានបាននិយាយថា ​ការ​សម្រេច​ហាម​ឃាត់​លោក កាំង ព្រោះ​ថា​ទម្លាប់​ញ៉ាំ​អាហារ​ដែល​មិន​ស៊ី​ចង្វាក់​គ្នាបែបនេះ ​កំពុង​ធ្វើ​ឲ្យពួកគេ​ក្ស័យ​ធន។ ម្ចាស់​ផ្ទះ​ក៏បានបញ្ជាក់ឲ្យដឹង​ថា គាត់​បាន​បាត់​លុយ​រាប់​រយ​យន់​ រាល់​ពេល​ដែល​បុរស​ម្នាក់​ឈ្មោះ កាំង មកចូលញ៉ាំ។ ជាក់ស្តែង គ្រាន់តែ​ទឹក​សណ្តែក លោក កាំង ​អាច​ផឹក​បាន ២០-៣០ ដប។ ជាមួយនឹងជើងជ្រូកគាត់បាន «លេបត្របាក់» ទាំងមូល។ ចំណែក​បង្គា​វិញ ជា​ធម្មតា​មនុស្ស​នឹងយក​ត្រឹមចាន ​តែ​គាត់​នឹង​លើកយក​​ទាំងថាសតែម្តង​។

រឿង​នេះ​ ឃើញថាទទួល​បាន​ការ​រិះគន់​ចម្រុះ​ពី​អ្នក​លេង​អ៊ីនធឺណិត។ ក្នុងនោះ អ្នក​ខ្លះ​គិត​ថា​ភោជនីយដ្ឋាន​គួរ​ឈប់​ធ្វើ​អាជីវកម្ម​បែប​ប៊ូហ្វេ​នេះទៀតទៅ ប្រសិន​បើ​មិន​មាន​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់ សម្រាប់តម្រូវការអតិថិជន។ តែទន្ទឹម​នឹងនេះ អ្នក​ខ្លះ​ទៀត ក៏​បាន​លើក​ឡើង​ថា បុរសរូបនេះ​កំពុង​ទាញ​យក​ប្រយោជន៍គ្មានគិត ពី​ការ​លើក​ទឹក​ចិត្ត​របស់​ភោជនីយដ្ឋានតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×