ជឿថា វាជាបទពិសោធន៍មួយដែលមនុស្សជាច្រើន ធ្លាប់ជួបប្រទះហើយ ប្រសិនបើប្រើសេវាតាក់ស៊ីនៅប្រទេសថៃ តាមរយៈការ «បន្លំគីឡូម៉ែត្រ» ព្រោះថា ពេលទៅដល់គោលដៅ អ្នកនឹងត្រូវបានតម្រូវឲ្យបង់ច្រើនជាង តម្លៃយល់ព្រមគ្នា មុនពេលឡើងជិះ។
តួយ៉ាងករណីអ្នកប្រើប្រាស់ Tiktok ម្នាក់ បានបង្ហោះវីដេអូឃ្លីបថត បន្ទាប់ពីជិះតាក់ស៊ីរកស៊ីខូច ដោយបាននិយាយថា “មិត្តរបស់ខ្ញុំបានជួបជាមួយតាក់ស៊ីដ៏អាក្រក់ម្នាក់! យល់ព្រមលើតម្លៃ តែពេលមកដល់គោលដៅ បែរគិតតម្លៃផ្សេង មិត្តខ្ញុំ Num ត្រូវបានគេជេរថាថោកទាបទៀត»។
Nong Nan ជាមិត្តភក្តិ បាននិយាយថា «ពេលមកដល់ អ្នកបើកបរគិតតម្លៃផ្សេង ហើយពេលមិត្តរបស់នាងនិយាយថា «ទេ ស្រាប់តែអ្នកបើកបរនិយាយបែបនេះថា តើអ្នកចង់សាកជាមួយខ្ញុំទេ?»។
Nong បន្តថា ដោយឃើញរាងមិនស្រួល ខណៈអ្នកបើកបរនោះទាញទំនងអាវុធ មិត្តភក្តិរបស់នាង ក៏បានកេះប្រាប់ឲ្យយកទូរស័ព្ទថត មុនពេលបើកទ្វាររថយន្តលោតចុះ ហើយស្រែកឡើងថា «អ្នកបើកតាក់ស៊ីប្រើអំពើហិង្សា» ដែលធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលចេញមកមើល រហូតធ្វើឲ្យអ្នកបើកបរភ័យខ្លាច ប្រញាប់បើកឡានចាកចេញយ៉ាងលឿនតែម្តង។ បន្ទាប់មក មិត្តភក្តិរបស់នាង Num ក៏បានរត់ដេញតាមតាក់ស៊ីវិញ ដើម្បីសងសឹក ព្រោះខឹងជេរប្រទេចរូបនាង។
បន្ទាប់ត្រូវបានបង្ហោះ ឃ្លីបនេះទទួលបានអ្នកចូលទស្សនារហូតដល់ជាង ៦០ ម៉ឺននាក់ ខណៈមនុស្សជាច្រើន សរសើរម្ចាស់ឃ្លីប និងមិត្តភ័ក្ដិរបស់នាងថា ឆ្លាត ចេះដឹងខ្លួន លោតចុះទាន់ កុំអីវីវរធំហើយ។ រីឯអ្នកខ្លះទៀត ក៏ផ្តោតលើការស្លៀកពាក់របស់រត់តាក់ស៊ីនោះ ដោយនិយាយថា ពិតជាទាន់សម័យណាស់ ទាំងពាក់ម៉ាស់ និងម៉ូដសក់ស្ទីលតែម្តង។
មានមនុស្សជាច្រើនបានមកផ្តល់ព័ត៌មានថា ខ្ញុំបានជួបអ្នករត់តាក់ស៊ីម្នាក់នេះដែរ ព្រោះខ្ញុំចាំត្រង់សក់ពណ៌មាស វ៉ែនតាពណ៌មាស ដែលបានបោកបន្លំខ្ញុំម្តងដែរ ដោយបើកផ្លូវវាង។ ខ្ញុំជឿច្បាស់ថា មិនមែនជាលើកទីមួយទេ ដែលអ្នកបើកបរតាក់ស៊ីរូបនេះ ទាញយកផលប្រយោជន៍ពីអ្នកដំណើរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង