Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការ​ទៅ​ឆ្ងាយ​រក​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ​ល្អ​ប្រសើរ ទោះ​ចង់​ធ្វើ​អ្វី​ក៏បាន​សម្រេច​ទាំង​អស់ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​បាន​ដូច​បំណង តែ​ដោយសារតែ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​បញ្ហា​អាច​ដោះស្រាយបាន ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ខ្ជះខ្ជាយ​ចំណាយ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ រលូន​ល្អ ពុំ​មាន​ឧបសគ្គ ឬ​ការលំបាក​ណាមួយ​រារាំង ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុនពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​មាន​ឱកាស​រក​ឃើញ​គូគាប់ ។​

​ឆ្នាំ​រោង ៖ ការងារ ល្អ​ជា​ធម្មតា ពុំ​មាន​កើតរឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​សាច់ញាតិ​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា មិនល្អ មិន​ត្រូវ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ ត្រូវ​ចេះ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​ល្អ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ថ្ងៃ​នេះ​អ្វីៗ​គ្រប់យ៉ាង​សម្រេចបាន​យ៉ាង​រលូន ត្រូវបាន​ថ្នាក់លើ​សរសើរ​ពេញចិត្ត ។ លុយកាក់ មិន​ត្រូវ​អត្តោ​ម័ត គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន​ល្អ ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ខ្លួន​ផ្ទាល់ ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ពុំមែន​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការ​ចែកផ្លូវ​គ្នា ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ពេល​ទិញ​របស់​អ្វី​១ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ គ្រប់យ៉ាង​រីកចម្រើន​ដូច​ការគ្រោងទុក ។ លុយកាក់ ស្ថិរភាព ពុំ​មាន​អ្វី​លេចធ្លោ ។ មនោសញ្ចេតនា គួរ​មាន​សកម្មភាព និង​សម្តី​ផ្អែម​ល្ហែម សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសារ ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​មិនល្អ មិន​ត្រូវ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ មាន​ភាពងាយស្រួល​គ្រប់យ៉ាង ត្រូវបាន​មិត្តភក្តិ​រួម​ការងារ និង​ថ្នាក់លើ​គាំទ្រ លើកទឹកចិត្ត ។ លុយកាក់ ថ្ងៃ​នេះ​ល្អ​ប្រសើរ ប្រសិន​អ្នកសម្រេច​ធ្វើ​ការវិនិយោគ​តែម្នាក់ឯង ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕​

×