តាមរ៉យទ័រ ប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី១២កក្កដា បានប្រកាសថា កិច្ចព្រមព្រៀងល្អបំផុតដែលលោកនិងសមភាគីរុស្ស៊ី Vladimir Putin ទទួលបានគឺកិច្ចព្រមព្រៀងអំពីពិភពលោកមួយដែល គ្មានអាវុធនុយក្លេអ៊ែរ។
ប្រធានាធិបតី រុស្ស៊ី Vladimir Putin និងប្រធានាធិបតីអាមេរិក Donald Trump
ពេលត្រូវបានសួរថា តើលទ្ធផលល្អបំផុតក្នុងជំនួបជាមួយលោក Putin គឺជាអ្វី? លោកTrump ឆ្លើយច្បាស់ៗថាៈ«រឿងល្អបំផុតឬ? គឺគ្មានអាវុធនុយក្លេអ៊ែរទាំងអស់នៅលើពិភពលោក គ្មានសង្គ្រាម គ្មានសេសសល់លើ់បញ្ហា គ្មានជម្លោះ…នោះគឺជាប្រការល្អបំផុតចំពោះខ្ញុំ»។
ក្រៅពីនោះប្រធានាធិបតីTrump បានឱ្យដឹងថា លោកទន្ទឹងរង់ចាំថ្ងៃណាមួយនោះអ៊ីរ៉ង់នឹងស្នើធ្វើឱ្យថយចុះនូវកង្វល់អំពីសន្ដិសុខរបស់អាមេរិក ពោលគឺក្រុង Tehran នឹងមានការគោរពអាមេរិក ក្រោយពេលអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
លោកបានលើកឡើងដោយសង្កត់ធ្ងន់ថា៖ «ខ្ញុំដឹងថាពួកគេកំពុងមានបញ្ហាច្រើន ហើយខឿនសេដ្ឋកិច្ចពួកគេកំពុងទ្រុឌទ្រោម។ ប៉ុន្ដែខ្ញុំនឹងនិយាយថា នៅខណៈពេលណាមួយនោះពួកគេនឹងនិយាយថា «ចូររួមគ្នាលើកឡើងនូវកិច្ចព្រមព្រៀងមួយ»។ បច្ចុប្បន្នពួកគេកំពុងរងមហន្ដរាយជាច្រើន។
គួររំលឹកថា នៅថ្ងៃទី១៦ខែកក្កដា មេដឹកនាំរុស្ស៊ី-អាមេរិកនឹងជួបប្រជុំគ្នានៅHelsinki ប្រទេសហ្វាំងឡង់៕
សូយន