មានជនបរទេសខ្លះ ជនជាតិថៃខ្លះ នៅភូមិភាគកណ្ដាល បានចេញទៅតាមជនបទ ហើយបានឃើញពិធីរៀបការបែបខ្មែរ ក៏ពោលថាផ្សេងពីភូមិភាគកណ្ដាល ឬក៏ទោះបីជនជាតិខ្មែរនៅភូមិភាគឦសានក៏ដោយ ដែលនិយាយភាសា សួយ-លាវ ក៏និយាយថា ខុសប្លែកពីប្រពៃណីរបស់គេដែរ។ ដូចនេះអ្នកនិពន្ធសូមលើកយកមករៀបរៀងនៅក្នុងកម្មវិធីនានា ដែលទាក់ទងទៅការរៀបមង្គលការជូនជ្រាបជាបណ្ដើរៗ។ ព្រោះថា គ្រាន់តែបានឃើញត្រឹមពេលរៀបចំពិធីមង្គលនោះ វាប្លែករួចទៅហើយ ហើយនៅមានចំណែកដែលមិនបានឃើញទៀត វាចម្លែកយ៉ាងណា? ដូចជាជំនឿ ប្រស្នាផ្សេងៗ ពាក្យសួរចែចូវរវាងគ្នានិងគ្នា ទាំងអស់នេះសុទ្ធសឹងតែគួរជ្រាបដោយទូលំទូលាយស៊ីជម្រៅថែមទៀតផង។
ពិធីភ្ជាប់ពាក្យ(លក់)
ពិធីភ្ជាប់ពាក្យ ដូចជាពិធីភ្ជាប់នៃជនជាតិថៃជាទូទៅដែរ។ គឺញាតិបងប្អូនចាស់ទុំទាំងសងខាងល្មមសមគួរមិនច្រើន មិនតិចគ្នាពេកទេ។ មករួបរួមគ្នាទទួលដឹងឮ ទើបត្រូវមានការកំណត់យកការស៊ីជំនូនភ្ជាប់ពាក្យ ដូចជាជ្រូកនោះក៏មិនជាធំពេកទេ ឬបើសិនជាក្រលំបាក ក៏យកត្រឹមតែមាន់ច្រើនក្បាល មានសុរា ម្ហូបចំណី គ្រាន់តែមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ។
របស់ដែលប្រើក្នុងពិធីភ្ជាប់ពាក្យមានប្រាក់សុទ្ធ អាចទារយកមកច្រើនតិច ទៅតាមការសមគួរ ក្រៅពីនោះមានមាស អាចជាចិញ្ចៀន កងដៃ ខ្សែដៃ ខ្សែក តាមតែការព្រមព្រៀងគ្នា តែភាគច្រើនគេមិនសូវជាភ្ជាប់ពាក្យដោយមានតម្លៃខ្ពស់ពេកនោះឡើយ ដែលជាប្រការខ្លាចក្រែងទៅថ្ងៃក្រោយ ដោយស្រីខុសសន្យា ត្រូវសងបណ្ណាការវិញមួយជាពីរ រួមទាំងថ្លៃរថ ថ្លៃរទេះទាំងអស់គ្រប់យ៉ាង ឬបើសិនជាខាងប្រុសគេខុសសន្យាវិញ ខាងស្រីក៏រឹបអូសយកនូវរបស់របរបណ្ណាការនោះទាំងអស់ ដោយក្នុងការភ្ជាប់ពាក្យនេះ គេបានអញ្ជើញមេភូមិ មេស្រុក មកធ្វើសំបុត្រភស្ដុតាងទុកផង។
ការភ្ជាប់ពាក្យនេះ ក៏មានពិធីសែនខ្មោច មេបាដូចគ្នាដែរ គឺមានក្បាលជ្រូក ផ្កាធូបទៀន ស្លាបារី អង្ករ១ចាន ស្លា១ផ្លែ ប្រាក់១បាត ម្លូ ចំណី១ថាស សែនប្រាប់មេបា តាយាយ តាទួត ទាំងសងខាង, សែនលើផ្ទះរួចហើយ ក៏លើកទៅសែននៅក្រោមទៀត ដោយប្រាប់អស់អារុក្ខអារក្សអ្នកតាបង់បត់គ្រប់យ៉ាង។ពិធីការភ្ជាប់ពាក្យមានដោយខ្លីៗត្រឹមប៉ុណ្ណេះ៕លីសា