តាមស្ថានីយវិទ្យុនិងទូរទស្សន៍កូរ៉េខាងត្បូង នៅថ្ងៃ១៣ ខែកក្កដា បានដកស្រង់ប្រភពព័ត៌មានការទូតឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១២កក្កដា តាមរយៈបណ្ដាញទាក់ទងរវាងកូរ៉េទាំងពីរនៅPanmunjom កូរ៉េខាងជើងស្នើឱ្យកូរ៉េខាងត្បូងជួយបញ្ជូនសារទៅគណៈបញ្ជាការអង្គការសហប្រជាជាតិអំពីសំណើសុំស្ដារប្រព័ន្ធខ្សែទូរស័ព្ទទាក់ទងផ្ទាល់រវាងកងទ័ពប្រទេសនេះជាមួយគណៈបញ្ជាការអង្គការសហប្រជាជាតិ។
មុននេះ ខ្សែទូរស័ព្ទផ្ទាល់រវាងកងទ័ពកូរ៉េខាងជើងនិង UN បានត្រូវកាត់ផ្ដាច់តាំងពីឆ្នាំ២០១៣ ពេលដែលកូរ៉េខាងជើងប្រកាស មិនទទួលស្គាល់សន្ធិសញ្ញាផ្អាកសង្គ្រាម។ហេតុនេះទំនាក់ទំនងរវាងកងទ័ពកូរ៉េខាងជើងនិងគណៈបញ្ជាការ UN កាលពីខែមុន ពេលដែលរថយន្ដដឹកជញ្ជូនមួយដឹកប្រអប់ឈើដែលទុកសម្រាប់ផ្ទុកអដ្ឋិធាតុកងទ័ពអាមេរិកទៅដល់Panmunjom គណៈបញ្ជាការUN ត្រូវប្រើប្រាស់មេក្រូដើម្បីថ្លែងប្រកាសប្រាប់ឱ្យកូរ៉េភាគខាងជើងដឹង ហើយត្រៀមការងារទទួលអដ្ឋិធាតុដែលបានព្រមព្រៀងរួចស្រេចហើយនោះ។
ប្រភពដដែលឱ្យដឹងថា គ្រាន់តែតភ្ជាប់ខ្សែទូរស័ព្ទនេះភ្លាម កូរ៉េខាងជើងបានទូរស័ព្ទប្រកាសប្រាប់ទៅគណៈបញ្ជាការ UN ថា ខ្លួនពុំអាចចូលរួមក្នុងកិច្ចសន្ទនាអាមេរិក-កូរ៉េខាងជើង អំពីបញ្ហាប្រគល់អដ្ឋិធាតុនៅថ្ងៃទី១២កក្កដាបានឡើយ ព្រោះត្រៀមពុំទាន់រួចស្រេច ហើយសង្ឃឹមថាភាគីអាមេរិកអធ្យាស្រ័យ និងលើកសំណើរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមសេនីយ៍មួយដើម្បីពិភាក្សាអំពីបញ្ហានេះនៅថ្ងៃ១៥កក្កដាវិញ៕
សូយន