ផ្ទាំងទឹកកកដ៏ធំមួយកំពុងអណ្ដែតនៅជិតឆ្នេរសមុទ្រ Greenland ប្រទេសដាណឺម៉ាក ហើយវាកំពុងបង្កហានីភ័យនាំឱ្យមានទឹកជំនន់ប្រសិនបើវារលយជាទឹកនោះ។អាជ្ញាធរប្រទេសនេះបានព្យាករណ៍ទុកពីគ្រោះថ្នាក់ខាងលើ ហើយបានដំណើរការជម្លៀសពលរដ្ឋនៅក្នុងតំបន់ដែលមានហានីភ័យរងគ្រោះថ្នាក់។
ផ្ទាំងទឹកកកដ៏ធំស្ថិតនៅពីក្រោយភូមិមួយលើកោះ Innaarsuit ,Greenland នៅថ្ងៃទី១២ខែកក្កដា
នៅថ្ងៃទី១៣ ខែកក្កដា សមត្ថកិច្ចបានដាស់តឿនជំរុញពលរដ្ឋដែលរស់នៅលើកោះ Innarsuit ឱ្យជម្លៀសចេញពីឆ្នេរសមុទ្រGreenland ព្រមទាំងព្រមានប្រាប់ថា ផ្ទាំងទឹកកកនេះអាចបង្កឱ្យមានការជន់លិចនៅក្នុងតំបន់។
ប្រភពព័ត៌មានពី Ritzau ប្រមុខដាណឺម៉ាក ឱ្យដឹងថា ផ្ទាំងទឹកកកនេះអាចប្រឈមនឹងការបែកជាបំណែកតូចៗ ហើយភ្លាមនោះវានឹងធ្វើឱ្យជន់លិចភូមិខាងលើ។
ប្រភពដដែលឱ្យដឹងថា ពេលនេះផ្ទាំងទឹកកកខាងលើបានចូលមកកៀកណាស់ទៅហើយជាមួយភូមិខាងលើ ហើយសមត្ថកិច្ចកំពុងពិភាក្សាគ្នាអំពីដំណោះស្រាយបន្ដ៕
សូយន