វិភាគ
Belgium Vs England (21h00)
ទស្សនិកជននឹងបានទស្សនាការប្រកួតនឹងដឹងថាក្រុមណាមួយនឹងទទួលបានចំណាត់ថ្នាក់លេខ៣និងលេខ៤។ ក្រុមBelgium និងក្រុម Englandចាប់ផ្តើមយុទ្ធនាការWorld Cup ក្នុងពូលជាមួយគ្នា ពេលនេះពួកគេនឹងមកប្រឈមមុខដាក់គ្នាជាថ្មីទៀត ។
ជំនួបកន្លងមក ក្រុម Belgium ឈ្នះក្រុមអង់គ្លេសក្នុងលទ្ធផល១-០ ដោយក្រុមទាំងពីរសុទ្ធតែលាក់ជើងកីឡាករសំខាន់ៗដូចគ្នា។ សម្រាប់រាត្រីថ្ងៃសៅរ៍នេះ វាជាការប្រកួតសំខាន់រកចំណាត់ថ្នាក់លេខ៣និងលេខ៤ ។
កីឡាករឆ្នើម Eden Hazard ក្រុមBelgium ធ្វើបានល្អនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែកីឡាកររូបនេះមិនអាចជួយក្រុមBelgiumសម្រេចក្តីសុបិនឆ្លងទៅវគ្គផ្តាច់ព្រ័ត្របានទេ។ ការបង្ហាញសមត្ថភាពរបស់កីឡាកររូបនេះបង្កឲ្យមានពាក្យចរចាមអារ៉ាមពីការផ្ទេរទៅចូលក្លឹបរៀលម៉ាឌ្រីដ ដែលអាចនឹងជំនួសតំណែងរបស់ Cristiano Ronaldo ផងដែរ។
ក្រុម Englandវិញ មានកីឡាករជាច្រើននៅមានការនឿយហត់នៅឡើយ ដោយសារលេងថែមម៉ោង៣០នាទីជាមួយក្រុមក្រូអាស៊ី ហើយគ្រូបង្វឹកEngland Gareth Southgate នឹងរុះរើក្រុមឡើងវិញ។
ខ្សែការពារ Gary Cahill ប្រហែលជាចាប់ផ្តើមបង្ហាញមុខនៅក្នុងការប្រកួតចុងក្រោយនេះ និងកីឡាករ រូបេន ឡូហ្វធឹសឈីក ហ្វាបៀន ឌែល និង ជែក បាត់លែន អាចនឹងមានឱកាសបង្ហាញមុខដែរ៕ លីសា
ទស្សន: Belgium 1 – 1 England