Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់នេះ​ចែករំលែក​គន្លឹះ​៣ ពី​វិធី​បញ្ចុះទម្ងន់ ៣៧ គ​.​ក្រ ឡើង «​ស្វែ​ល​» ក្នុង​រយៈពេល​ត្រឹមតែ ៦ ​ខែ​

​ប្រសិនជា​អាច​… នោះ​មនុស្ស​គ្រប់ៗ​គ្នា​ប្រាកដ​ណាស់​ចង់បាន​រូបរាង​ល្អ​ស្អាត​សមល្មម​នឹង​ទទួលយកបាន ប៉ុន្តែ ពុំមែន​អ្នក​ទាំងអស់គ្នា សុទ្ធតែ​អាច​ទទួលបាន​នូវ​អ្វីដែល​ខ្លួន​ចង់បាន​វា​ដោយ​ងាយស្រួល​នោះទេ ។ ទោះយ៉ាងណា ស្ត្រី​អាយុ ៣៣ ឆ្នាំ ម្នាក់នេះ គឺជា​មនុស្ស​គំរូរ​បំផុសគំនិត​ម្នាក់ បន្ទាប់ពី​នាង​បាន​គ្រប់គ្រង​បញ្ចុះទម្ងន់ ៣០ គ​.​ក្រ ក្នុង​រយៈពេល​ត្រឹមតែ ១២២ ថ្ងៃ ប៉ុណ្ណោះ នៅក្នុង​ខែមេសា ឆ្នាំ​២០១៨ ។ រហូតមកទល់​ពេលនេះ នាង​បាន​បញ្ចុះទម្ងន់​រហូតដល់ ៣៧ គ​.​ក្រ ក្នុង​រយៈពេល​តែ ៦ ខែ ។​

​យោងតាម​សារព័ត៌មាន United Daily News បាន​ឲ្យ​ដឹងថា នាង​គឺជា​អ្នកសិល្បៈ​តៃវ៉ាន់ ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Karen Hu ឬ តាមរយៈ​ឈ្មោះ Xiao Zhen ដែល​បាន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អូវែ​ពក​ច្រើន តាមរយៈ​សារធាតុ​សំរាប់​បង្កើត​អរ​ម៉ូ​ន steroid ។ ជំងឺ​នេះ​បាន​បង្ក​ឲ្យ​នាង​ឡើង​ទម្ងន់​រហូតដល់ ២០ គ​.​ក្រ ក្នុង​រយៈពេល ៦ ខែ ដំបូង ហើយ​ឪពុក​របស់​នាង​ក៏បាន​យក​នាង​ទៅពិនិត្យ​សុខភាព ។​

​គាត់​បាន​ប្រាប់​នាង​ថា គាត់​នឹង​ផ្តល់​លុយ​ដល់​នាង​ជាង ១២០០ ដុល្លារ ដើម្បី​លើកទឹកចិត្ត​នាង​ឲ្យ​ទទួលបាន​រូង​រាង​ដូច​ល្អ​ធម្មតា​វិញ ហើយ​នាង​ទទួលយក​ការ​ប្រឈម​នោះ ។ ម្តាយកូន​១​រូបនេះ បន្ទាប់មក បានសម្រេច​ចិត្ត​ចាប់ផ្តើម​អនុវត្ត ហើយ​បន្តិច​ម្តងៗ ទម្ងន់​នេះ​បានចាប់ផ្តើម​ធ្លាក់ចុះ​គួរ​ឲ្យ​រីករាយ ។​

Karen បាន​គ្រប់គ្រង​ទទួលបាន​រូបរាង​រប​ស់​នាង​ស្វែ​ល​ឡើងវិញ ដោយ​គ្រាន់តែ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​ទៀងទាត់ និង​គ្រប់គ្រង​របប​អាហារ ។ នៅពេល​នាង​ចែករំលែក​រូបភាព​រីក​ចម្រើន​របស់​នាង​នៅលើ​បណ្តាញ​សង្គម នោះ​រឿងនេះ​បាន​ជំរុញ​ឲ្យ​អ្នកតាមដាន​នាង​ជាច្រើន​សួរ​ទៅ​នាង អំពី​គន្លឹះ​នៃ​ការ​សម្រក​ទម្ងន់​នេះ​មួយចំនួន ។ បន្ទាប់មក នាង​បាន​ចែករំលែក​ចំណុច​សំខាន់ៗ​ចំនួន ៣ ដែល​នាង​បាន​អនុវត្តតាម​យ៉ាង​តឹងរ៉ឹង​៖

១- ឈប់​ផឹក​គ្រឿង​ស្រវឹង​
២- ឈប់​ញ៉ាំ​អាហារ​ហឹរ​
៣- ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​

​នាង​និយាយថា ដើម្បី​ទទួលបាន​រូបរាង​សមសួន នោះ​អ្នក​ត្រូវធ្វើ​តាម​សម​មាត្រ​ដូចនេះ​៖ ហាត់ប្រាណ ៩០% និង​របប​អាហារ ១០% ។​

​នាង​បន្តថា​៖ «​ទោះយ៉ាងណា ដំបូង វា​ពិតជា​មានការ​លំបាក់​ណា​ស់​សម្រាប់​ខ្ញុំ​ឈប់​ញ៉ាំ (​ជ្រុល​) តែ​បន្ទាប់ ២១ ថ្ងៃ នៃ​ការ​កំហិត​ខ្លួនឯង​នេះ វា​ក៏​ក្លាយជា​ទម្លាប់​មួយ ។ យើង​ក៏​គួរ​ញ៉ាំ​យឺតៗ ព្រោះ​ខួរក្បាល​ត្រូវការ​ពេលវេលា ដើម្បី​ដំណើរការ​ថា​អ្នក​កំពុង​ផ្ទុក​ពេញ​ទៅហើយ​» ៕ ចន្ទី​ (ប្រភព៖ worldofbuzz)

×