Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​ និងកុំប្រហែសឲ្យសោះ! ក្មេងស្រី​អាយុ ៥ ឆ្នាំ ​ស្លា.ប់​គួរឲ្យ​អាសូ​រ ដោយសារ​ជំងឺឆ្កែឆ្កួត បន្ទាប់​ឆ្កែខាំ​របួស​តិច​តួច ឪពុក​ម្តាយ​មិន​យក​ទៅពេ​ទ្យ គិតថា​មិន​អី

ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ បានស្លាប់គួរឲ្យអាសូរ បន្ទាប់ពីបង្ហាញរោគសញ្ញាដែលជាទូទៅទាក់ទងនឹងជំងឺឆ្កែឆ្កួត។ ក្មេងស្រីរងគ្រោះត្រូវបានគេរាយការណ៍ថា បានត្រូវសត្វឆ្កែចិញ្ចឹមរបស់នាងខាំមួយខែ មុនពេលនាងស្លាប់។

វីដេអូឃ្លីបរបស់ក្មេងស្រីនោះ ដែលមានឈ្មោះ KRA បានរីករាលដាលនៅក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ វីដេអូនេះពណ៌នា អំពី KRA កំពុងត្រូវបានធ្វើទុក្ខខ្លាំង ជាមួយរោគសញ្ញាច្បាស់លាស់នៃ hydrophobia ដែលធ្វើអោយមនុស្សឆ្លងជំងឺឆ្កែឆ្កួត។

គួរឲ្យសោកស្ដាយ បើទោះជាទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏ KRA បានទទួលមរណភាពនៅមន្ទីរពេទ្យទូទៅ ប៊ុលឡេង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ គឺប្រហែលមួយខែមុន ក្មេងស្រី KRA កំពុងលេងនៅផ្ទះ នៅពេលដែលឆ្កែចិញ្ចឹមរបស់នាងខាំនៅត្រង់ដៃឆ្វេងរបស់នាង។

ឪពុកម្តាយរបស់ KRA បានជ្រើសរើសលាងមុខរបួសរបស់នាង ជាមួយសាប៊ូ និងទឹក ប៉ុន្តែមិនបានយកនាងទៅមន្ទីរពេទ្យនោះទេ ដោយសារតែឪពុករបស់នាងបានគិតថា មុខរបួសរបស់នាងមិនធ្ងន់ធ្ងរ ដែលធានាថាមិនអីនោះទេ។

គួរបញ្ជាក់ថា ឆ្កែនោះក៏បានខាំមិត្តភ័ក្តិរបស់ KRA ២នាក់ កាលពី ៦ ខែមុន ប៉ុន្តែ ករណីនោះ មិនបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ដល់សុខភាពរបស់ពួកគេនោះទេ។

KRA បានចាប់ផ្តើមបង្ហាញរោគសញ្ញាជំងឺឆ្កែឆ្កួត នៅថ្ងៃទី១០ ខែមិថុនា ពោលគឺ ៥ ថ្ងៃ មុនពេលនាងស្លាប់។

ភ្នាក់ងារសុខភាពប៊ុលឡេង បានសម្តែងការសោកស្តាយ ចំពោះក្មេងស្រីរងគ្រោះ ដែលមិនត្រូវបានផ្តល់ការថែទាំសុខភាពភ្លាមៗ បន្ទាប់ពីសត្វឆ្កែខាំ។ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​មាន​នៅ​ក្នុង​គ្លីនិក​សហគមន៍​ចំនួន ២០ និង​មន្ទីរពេទ្យ​ចំនួន ៣ ក្នុង​ទីក្រុង Bueleng។

លោកវេជ្ជបណ្ឌិត Sucipto ប្រធានទីភ្នាក់ងារ ក៏បានឲ្យដឹងថា វ៉ាក់សាំងទាំងនេះក៏ឥតគិតថ្លៃដែរ។

​ការ​ស្លាប់របស់ក្មេងស្រី KRA ត្រូវបានចាត់ទុកថា បានកើតឡើង​ដំបូង​គេ​ដោយ​សារ​ជំងឺ​ឆ្កែឆ្កួត​ក្នុង​តំបន់ សម្រាប់​ឆ្នាំ ២០២៣។ កាល​ពី​ឆ្នាំ​មុន ទីក្រុង Bueleng បាន​កត់ត្រា​ការ​ស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ​ឆ្កែឆ្កួត​ចំនួន ១៣ នាក់​។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល សត្វដែលសង្ស័យថាជាសត្វឆ្គួត ជាពិសេសសត្វឆ្កែបានខាំមនុស្សចំនួន 31,000 នាក់ ចាប់ពីខែមករា ដល់ខែមេសាឆ្នាំនេះ ដោយបានសម្លាប់មនុស្ស ១១ នាក់។ ឧប្បត្តិហេតុទាំងនេះភាគច្រើនត្រូវបានរាយការណ៍នៅកោះបាលី East Nusa Tenggara (NTT) និង South Sulawesi ។

ខេត្តនានាទូទាំងប្រទេសឥណ្ឌូណេស៊ី រួមទាំងទីក្រុងហ្សាកាតា បានចាប់ផ្តើមអនុវត្តវិធានការណ៍ប្រុងប្រយត័្ន ប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដូចជាការស្តុកទុកវ៉ាក់សាំងជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×