ថ្មីៗនេះ វីដេអូមួយដែលកំពុងផ្ទុះល្បីខ្លាំង បង្ហាញស្ត្រីម្នាក់រត់ចេញពីសណ្ឋាគារ ស្ថិតក្នុងស្ថានភាពមានតែកន្សែងពោះរុំខ្លួន ទាំងកណ្តាលយប់ ដេញតាមបុរសម្នាក់ នៅតាមផ្លូវស្ងាត់ជ្រងំ ខណៈមនុស្សភាគច្រើនបានចូលគេងលង់លក់អស់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangdong កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
តាមរយៈវីដេអូ ស្រ្តីរូបនោះត្រូវបានលឺរត់យំបណ្តើរ ខណៈព្យាយាមនិយាយអង្វរថា៖ «សូមស្តាប់ខ្ញុំសិនទៅណ៎ា!»។ សំឡេងដ៏ខ្លាំងរបស់ស្ត្រីនោះបានទម្លាយភាពស្ងៀមស្ងាត់ពេលយប់ ធ្វើឱ្យអ្នកស្រុកមួយចំនួនភ្ញាក់ផ្អើល។ តែបើទោះជាស្ត្រីនោះស្រែកខ្លាំងប៉ុណ្ណាក៏ដោយ ក៏បុរសនោះនៅតែធ្វើពុតជាមិនឮ ដោយបន្តរត់ទៅមុខមិនឈប់នោះទេ។
បន្ទាប់ពីដេញបានចម្ងាយរាងឆ្ងាយ តែមិនបានសម្រេច ខណៈគម្លាតរវាងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយ ជាហេតុធ្វើឲ្យស្ត្រីនោះបង្ខំចិត្តឈប់ដេញតាម ព្រោះណាមួយក៏អស់កម្លាំងខ្លាំងទៀត។ ដូចនេះ តើទំនាក់ទំនងរវាងពួកគេទាំងពីរនេះ ត្រូវជាអ្វីនឹងគ្នា? ហេតុអ្វីបានជាស្ត្រីដេញបុរសនោះ?
បើតាមបុគ្គលិកសណ្ឋាគារ បានប្រាប់ឲ្យដឹងថា តាមពិត អ្នកទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នា។ នៅថ្ងៃនោះ ប្រពន្ធ និងគូស្នេហ៍ បាននាំគ្នាចូលសណ្ឋាគារ ដើម្បី «រួមរ័ក្ស» ដោយមិនដឹងថា នាងត្រូវបានប្តីសង្ស័យ និងតាមដាននោះទេ។
ក្រោយដឹងថាប្រពន្ធចូលសណ្ឋាគារជាមួយជនទី៣ ប្តីក្លែងខ្លួនជាបុគ្គលិកដឹកម្ហូប មកគោះទ្វារបន្ទប់ លុះបើកទ្វារ ប្តីឃើញហើយស្ទើរគាំងតែម្តង។ ដោយមិនអាចទទួលយកការពិតនៅនឹងភ្នែកនេះបាន គាត់ក៏ដើរចេញមកវិញ ដោយមិននិយាយអ្វីមួយម៉ាត់។
ឃើញដូច្នេះ ប្រពន្ធបានត្រឹមរុំកន្សែងសណ្ឋាគារបណ្ដោះអាសន្ន ហើយប្រញាប់ប្រញាល់ដេញតាមប្ដី ដើម្បីពន្យល់។ ទោះយ៉ាងណាក៏ដោយ ឥឡូវនេះអ្វីៗគឺគ្មានន័យទៀតទេ ព្រោះប្ដីបានតាំងចិត្តមិនទុកឱកាសឲ្យប្រពន្ធឡើយ។
យ៉ាងណាមិញ បន្ទាប់ពីរូបភាពខាងលើ ត្រូវបានសាយភាយពេញបណ្តាញសង្គមរួចមក ក៏មានមតិចម្រុះបានលើកឡើងផ្សេងៗគ្នាថា៖ «កំហុសដែលមិនអាចលើកលែងបានបំផុត ក្នុងអាពាហ៍ពិពាហ៍ គឺការក្បត់នេះតែម្តង, សុំសរសើរ ប្តីស្ងប់ស្ងាត់ណាស់ បើជាខ្ញុំវិញ ខ្ញុំច្បាស់ជាមិនទុកមុខឲ្យអ្នកទាំងពីរ, ខ្ញុំឆ្ងល់ថាតើស្ត្រីនោះចង់ពន្យល់ប្តីដោយរបៀបណា? ស្ត្រីម្នាក់នេះមិនត្រឹមតែមិនស្មោះត្រង់ទេ ថែមទាំងលោភលន់ និងអាត្មានិយម…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង