Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុលសម្ព័ន្ធ​ចម្លែក ស្រេកឃ្លាន​ដោយ​ប្រើ​វិធី​នេះ ជាជាង​ដាំដំណាំ និង​ចិញ្ចឹមសត្វ ដែល​សូម្បី​មិនដឹង​ថា​លុយ​ជា​អ្វី

ពិភពលោកមានក្រុមជនជាតិភាគតិចជាច្រើន ដែលនីមួយៗមានទំនៀមទម្លាប់ និងលក្ខណៈរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ ខណៈក្នុងសង្គមសម័យទំនើប មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានភាពងាយស្រួល និងជីវិតរស់ឱ្យកាន់តែស៊ីវីល័យ។ ប៉ុន្តែ សម្រាប់កុលសម្ព័ន្ធចម្លែកមួយនេះវិញ ដែលរស់នៅបានតាមរយៈតែការបរបាញ់អាស្រ័យធម្មជាតិ ដូចសម័យបុរាណ គឺមិនដឹងថាលុយជាអ្វីនោះទេ។

នោះគឺជាកុលសម្ព័ន្ធ Hadza នៅអាហ្វ្រិក។ ប្រជាជន Hadza រស់នៅក្នុងតំបន់ខ្ពង់រាបនៃអាហ្វ្រិកខាងកើត ភាគច្រើនស្ថិតនៅក្នុង តង់ហ្សានី។ ពួក​គេ​មាន​ក្រុម​តូចៗ​ប្រហែល​ ៣០​ នាក់ ​ដែល​រាយ​ប៉ាយ​នៅ​ក្នុង​ព្រៃ​ជុំវិញ​តំបន់​បម្រុង Ngorongoro ។

របៀប​រស់​នៅ​របស់​កុលសម្ព័ន្ធ​នេះ ​គឺ​នៅ​តែ​ដូច​នៅ​សម័យ​បុព្វកាល។ បុរសបរបាញ់ ហើយស្ត្រីប្រមូលផ្តុំ។ ពួកគេ​បាន​បរបាញ់​សត្វ​ស្វា ពស់ និង​សូម្បី​តែ​សត្វ​តោ​ដែល​ស៊ី​មនុស្ស​ ដោយ​ធ្នូ និង​ព្រួញ ​ធ្វើ​ដោយដៃ​ជំនួស​ឱ្យ​ការ​ធ្វើស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ។

ពួកគេក៏មិនសាងសង់លំនៅដ្ឋានអចិន្ត្រៃយ៍នោះទេ។ បុរសនៅទីនេះរៀនពីរបៀបធ្វើធ្នូ និងបរបាញ់តាំងពីក្មេង ពោលគឺអាចនិយាយបានថា ធ្នូ និងព្រួញ អមដំណើរពួកគេពេញមួយជីវិតតែម្តង។

ជីវិតរបស់កុលសម្ព័ន្ធ Hadza គឺស្មើគ្នាខ្លាំងណាស់ បន្ទាប់ពីបរបាញ់ជាអាហារ ពួកគេនឹងបែងចែកស្មើៗគ្នា ក្នុងចំណោមមនុស្សគ្រប់គ្នា។ ពួកគេ​ក៏អត់​មាន​អ្នក​ដឹក​នាំនោះដែរ គឺពេល​មាន​បញ្ហា ពួកគេ​នឹង​ពិភាក្សា​ជាមួយ​គ្នា។

តើហេតុអ្វី បានជាពួក​គេនៅ​តែ​រក្សា​របៀប​រស់​នៅ​បែប​នេះ?

នោះគឺប្រហែល​ជា​ដោយ​សារ​ទម្លាប់​ជីវិត​ ​ត្រូវ​បាន​បង្កើត​ឡើង និង​បណ្តុះ​តាំង​ពី​កំណើត​មក។ ពួកគេ​មិន​ចង់​បាត់បង់​ប្រពៃណី ​នៃ​កុលសម្ព័ន្ធ ​ដែល​ដូនតា​របស់​ពួកគេ​បាន​បន្សល់​ទុក​នោះ​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×