Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ដ៏​អាថ៌កំបាំ​ង ឆេះ​អស់​រយៈពេ​ល ៤០០០ ឆ្នាំ មិនថា​ខ្យល់​និង​ភ្លៀង​ទេ! រីឯដើម​ហេតុ​ស្ថិត​នៅ​ក្នុង​ដី ដោយសារតែ…

មគ្គុទ្ទេសក៍ទេសចរណ៍ Aliyeva Rahila បានចែករំលែកជាមួយ CNN ថា ភ្លើងដ៏អាថ៌កំបាំង​នេះ ដែល​បានឆេះ​អស់​រយៈពេល​ ៤០០០​ ឆ្នាំ​ មក​ហើយ បើទោះជាមានភ្លៀង ខ្យល់ ព្រិល យ៉ាងណា ក៏វានៅតែឆាបឆេះមិនរលត់ឡើយ ។

លោក Rahila បាននិយាយ Yanar Dag ជាជួរដែលមានផ្នែកកម្តៅដ៏ក្ដៅគគុក ប្រវែង ១០ ម៉ែត្រ នៅលើឧបទ្វីប Absheron ប្រទេស Azerbaijan ។

Yanar Dag គឺជាភ្លើងឆេះដោយឯកឯងមួយចំនួន ដែលកើតឡើងនៅទូទាំងប្រទេស Azerbaijan ដោយសារស្តុកឧស្ម័នធម្មជាតិដ៏ច្រើននៅក្នុងដី។ ខ្យល់​លេច​ធ្លាយ​មក​ផ្ទៃ​ផែនដី​ជា​ប្រភព​ឥន្ធនៈ ​ជួយ​ភ្លើង​​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់។

បាតុភូតដ៏ចម្លែកនេះ​ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា ​ទៅកាន់​ប្រទេស Azerbaijan ទាំង​ស្រឡាំងកាំង និង​ជក់ចិត្ត​ជាមួយភាពអស្ចារ្យរបស់វា អស់​ជាច្រើន​សតវត្សមកហើយ។

នៅសតវត្សទី១៣ អ្នករុករកជនជាតិអ៊ីតាលី Marco Polo បានសរសេរអំពីភ្លើងដ៏អាថ៌កំបាំងនេះ នៅពេលដែលគាត់បានឆ្លងកាត់ទីនោះ។ រីឯក្រុមឈ្មួញ​នៃ​ផ្លូវ​សូត្រ (Silk Road) ​ក៏​បាន​នាំ​យក​ព័ត៌មាន​អំពី​ភ្លើង​អាថ៌កំបាំងនេះ​ ដែល​ចែករំលែកធ្វើឲ្យល្បី​ពាសពេញ​ពិភពលោកផងដែរ។

នោះហើយជាមូលហេតុដែល Azerbaijan ត្រូវបានគេដាក់រហ័សនាមថា “ទឹកដីនៃភ្លើង” ។

ភ្លើងបែបនេះ គឺជារឿងធម្មតានៅក្នុង Azerbaijan ប៉ុន្តែដោយសារតែវាកាត់បន្ថយសម្ពាធឧស្ម័នក្រោមដី ដែលរារាំងការទាញយកឧស្ម័នពាណិជ្ជកម្ម ដែលភាគច្រើនត្រូវបានពន្លត់។

Yanar Dag គឺជាករណីមួយក្នុងចំណោមករណីដែលនៅរស់រានមានជីវិតនៅលើផែនដី និងគួរឱ្យចាប់អារម្មណ៍បំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×