France vs Croatia (22:00)
វិភាគ
ក្រុម France ត្រូវជួបក្រុមCroatia ហើយពួកគេចង់លើកពានវើលខាប់ជាលើកទី២និងជាលើកដំបូងនៅលើទឹកដីបរទេស។ជាលើកទីបីហើយក្នុងព្រឹត្តិការណ៍វើលខាប់បួនលើកចុងក្រោយនេះ ដែលក្រុមពីរមកពីតំបន់អឺរ៉ុបបានឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុម France លើកពាន World Cup លើកចុងក្រោយនៅឆ្នាំ១៩៩៨ ពេលគេធ្វើម្ចាស់ផ្ទះ ប៉ុន្តែក្រុមFranceនៅតែមានជំនឿថា នឹងលើកពានជើងឯកនៅឆ្នាំ២០១៨នេះម្តងទៀត។ ពួកគេមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង១០ប្រកួតចុងក្រោយនេះ។
មានការសរសើរច្រើនពីល្បឿននិងប្រសិទ្ធភាពនៅតំបន់បម្រើនិងតំបន់ប្រយុទ្ធ ប៉ុន្តែពួកគេក៏មានប្រព័ន្ធការពាររឹងមាំផងដែរ ។ ក្រុមFrance ធ្វើមិនសូវបានល្អទេនៅវគ្គជម្រុះក្នុងពូល ប៉ុន្តែគេផ្តើមមើលឃើញពីប្រសិទ្ធភាពរបស់កីឡាករវ័យក្មេងKylianMbappe
។
ក្រុម France ភ្លាត់ស្នៀតនៅពេលប្រកួតវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែចុងក្រោយពួកគេធ្វើបានល្អវិញ ដោយយកឈ្នះក្រុមអាហ្សង់ទីន ៤-៣ និងឈ្នះក្រុមអ៊ុយរូហ្គាយនិងក្រុមបែលហ្ស៊ិកបានធ្វើឲ្យមជ្ឈដ្ឋាននានាជឿថា ពួកគេមានសង្ឃឹមឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។
ចំណែកក្រុម Croatia វិញ វាគឺជារឿងអស្ចារ្យណាស់សម្រាប់ក្រុមCroatia ដែលអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រWorld Cup ឆ្នាំ២០១៨នេះ។ ពួកគេឆ្លងកាត់ដំណាក់កាលដ៏លំបាក ប៉ុន្តែពួកគេធ្វើបានល្អឡើងៗក្នុងការប្រកួតនេះ។
ការយកឈ្នះក្រុមនីហ្សេរីយ៉ា ២-០ដោយស្រួលដែលកើតមានបន្ទាប់ពីការយកឈ្នះក្រុមអាហ្សង់ទីន៣-០នោះ វាបង្ហាញថា ក្រុមCroatia អាចនឹងបង្កបញ្ហាច្រើនដល់ក្រុមFrance។
ប៉ុន្តែក្រុម Croatia មានការលំបាកនៅវគ្គចាញ់ធ្លាក់ ដោយត្រូវប្រើប្រាស់ការទាត់បាល់១១ម៉ែត្រមុនយកឈ្នះក្រុមដាណឺម៉ាកនិងក្រុមរុស្ស៊ី។ ពួកគេបន្តយកឈ្នះក្រុមអង់គ្លេស២-១នៅម៉ោងបន្ថែម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមCroatia មានខ្សែបម្រើល្អ ដូចជា ម៉ូឌ្រីក និង រ៉ាកាទិក និង មែនហ្ស៊ូឃីក ។
ក្រុម`Croatia មានកីឡាករច្រើនដែលអាចរកគ្រាប់បាល់បានសម្រាប់ពួកគេ។ប៉ុន្ដែគេជឿថាក្រុមបារាំងមានសង្ឃឹមឈ្នះក្រុម Croatia ហើយនឹងលើកពាន World Cup ឆ្នាំ២០១៨នេះ៕
ទស្សន: France 2-1 Croatia