រោងអប់សាកសពមានអាយុកាលជាង២៥០០ឆ្នាំនេះស្ថិតនៅទីក្រុង Cairoដែលវានឹងជូយឱ្យយើងយល់កាន់តែច្បាស់អំពីសាកសពរបស់ជនជាតិអេហ៊្សីបបុរាណ។
រោងអប់សាកសពត្រូវបានរកឃើនៅវាលSaqqaraភាគខាងត្បូងទីក្រុងCairo
រោងអប់សាកសពបុរាណនេះត្រូវបានគេរកឃើញនាកន្លែងកប់ខ្មោចរបស់ទីក្រុងMemphis ដែលជារដ្ឋធានីដំបូងរបស់អេហ្ស៊ីបសម័យបុព្វកាល។
នៅក្នុងរោងអប់សាកសពដែលគេកំណត់អាយុកាលដឹងថាមានអាយុជាង២៥០០ឆ្នាំនេះ ពួកបុរាណវិទូបានរកឃើញគ្រឿងព័រ្សឺឡែន ចាន ពែងយ៉ាងច្រើន។ របស់ទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីផ្ទុកនិងសម្ងួតគ្រឿងក្នុងទាំងឡាយរបស់សាកសព ពែង កែវមួយចំនួនប្រហែលត្រូវបានប្រើប្រាស់សម្រាប់អប់សាកសព។
គ្រោងឆ្អឹងត្រូវបានរកឃើញក្នុងរោងអប់សាកសព
ក្រុមបុរាណវិទូជឿថា ជាមួយនឹងការរកឃើញនេះ ធ្វើឱ្យពួកគេអាចយល់ច្បាស់ជាងមុនអំពីប្រភេទប្រេងត្រូវបានប្រើប្រាស់ក្នុង ដំណើរការអប់សាកសព។
អ្នកជំនាញការ Ramadan Hussein ដែលជាប្រធានក្រុមស្រាវជ្រាវចម្រុះអាល្លឺម៉ង់-អេហ៊្សីបបាននិយាយថា ពួកយើងកំពុងឈរនៅពីមុខ«រ៉ែមាស»ព័ត៌មានអំពីសារធាតុនៃប្រេងអប់សាកសព»។
នៅទីនោះ ក្រុមបុរាណវិទូក៏បានរកឃើញបំណែកឆ្អឹង ម៉ាស់មុខ ធ្វើអំពីប្រាក់ក្រូម៉េមាសដែលដាក់ក្នុងមឈូស៕
សូយន
ម៉ាស់មុខប្រាក់ក្រូម៉េមាសត្រូវបានរកឃើញក្នុងរោងជាងអប់សាកសព