Kimberly Nestorick មកពីរដ្ឋ Pennsylvania បាននិយាយថា នាងយល់ថា ផលវិបាកនៃការសម្រកទម្ងន់ច្រើនពេក នឹងធ្វើឱ្យសុដន់របស់នាងមិនស្អាត ដោយសារតែស្បែកយារធ្លាក់ដ៏ហួសប្រមាណ ប៉ុន្តែមិនគិតថាវាអាក្រក់ដល់ថ្នាក់នេះនោះទេ គឺថាស្បែកពោះលើសរបស់នាង មានទម្ងន់រហូតជិត ៥ គីឡូក្រាម។
ពីនារីដែលចូលចិត្តអាហាររហ័ស ហើយនាំឱ្យឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន នាង Kimberly បានព្យាយាមសម្រកទម្ងន់ ធ្វើម្ហូបនៅផ្ទះ ទៅហាត់ប្រាណ ៤ដង ក្នុងមួយសប្តាហ៍។
នៅពេលធាត់ខ្លាំងបំផុត Kimberly មានទម្ងន់ ១៣៩ គីឡូក្រាម។ បន្ទាប់ពីការប្រឹងប្រែងជាច្រើន នាងបានស្រកបានជាង ៨២ គីឡូក្រាម ហើយឥឡូវនេះមានទម្ងន់ត្រឹមតែ ៥៧ គីឡូក្រាមប៉ុណ្ណោះ។ ទោះជាយ៉ាងណា ដោយសារតែការសម្រកទម្ងន់រយៈពេលខ្លី និងការស្រកទម្ងន់ច្រើនពេក Kimberly ត្រូវប្រឈមមុខជាមួយនឹងស្បែកយារធ្លាក់ខ្លាំងនៅលើដងខ្លួន ជាពិសេសក្បាលពោះតែម្តង។
នាងនិយាយថា ស្បែកក្បាលពោះដែលយារធ្លាក់ដំបូង ក៏បានប៉ះពាល់ដល់ជីវិតគូស្នេហ៍រវាងនាង និងមិត្តប្រុសថ្មីផងដែរ។ បើតាម Kimberly នាងត្រូវគ្របខ្លួននាងដោយភួយ ហើយបិទភ្លើងងងឹតពេលពួកគេស្និទ្ធស្នាលនឹងគ្នា។ វាត្រូវចំណាយពេលពីរខែ ដើម្បីឱ្យនាងមានភាពក្លាហានដើម្បីឱ្យភ្លើងភ្លឺ។ នាងបាននិយាយថា៖ «ពេលឃើញដំបូង មិត្តប្រុសខ្ញុំភ័យណាស់» ។
យូរៗទៅ Kimberly ក៏បានរៀនរស់នៅជាមួយក្បាលពោះដែលពោរពេញដោយស្បែកលើស។ នាងនិយាយថា «វានឹងប្រសើរជាង ប្រសិនបើខ្ញុំមិនបានគិត ឬរំខានអំពីវា ហើយប្រសិនបើខ្ញុំគិតតែពីរឿងនេះ ខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាព»។
ទោះជាយ៉ាងណា Kimberly នៅតែមិនស្ងប់ចិត្ត ព្រោះនាងតែងតែទទួលបានមតិអវិជ្ជមាន នៅលើបណ្ដាញសង្គម ដោយមនុស្សជាច្រើនបានប្រដូចក្បាលពោះទៅនឹងឆ័ត្រ ឬប្រៀបធៀបនាងទៅនឹងសត្វកំប្រុកហោះ។
Kimberly នឹងសម្រេចចិត្តទៅវះកាត់ដុះក្បាលពោះ ពេលប្រមូលថវិកាបានពី ៨០០០ ទៅ ១៤០០០ ដុល្លារ តាមរយៈទំព័រផ្ទាល់ខ្លួនរបស់នាង ដែលបានដាក់ឈ្មោះថា GoFundMe។
គួរបញ្ជាក់ថា Kimberly មិនមែនជាមនុស្សដំបូងទេ ដែលតស៊ូជាមួយស្បែកលើសក្រោយពេលស្រកទម្ងន់បែបនេះ។ នៅខែមេសា ឆ្នាំ២០២៣ ស្ត្រីម្នាក់ឈ្មោះ Claudette Hawk មកពីទីក្រុងញូវយ៉ក ក៏មានស្បែកលើសទម្ងន់ជិត ១០ គីឡូក្រាម នៅលើពោះរបស់នាង ដែលធ្វើឱ្យនាងពិបាករួមភេទ និងពិបាករស់នៅយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង