Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តងនេះ​លេង​ឈុត​ធំ! កូនប្រសា​ស្រី និង​ឪពុកក្មេក នាំគ្នា​ឡើងលើ​រថយន្ត ក្រោយ​តាមទាន់​បុរស​ជា​ប្តី និង​ស្រី​កំណាន់

វីដេអូឃ្លីបមួយ ដែលបានលេចឡើងនៅលើបណ្តាញសង្គមថ្មីៗនេះ បង្ហាញបុរសវ័យចំណាស់ម្នាក់ និងស្រ្តីវ័យក្មេងម្នាក់ ដែលគេជឿថាជាឪពុកក្មេក និងកូនប្រសាស្រី បានឡើងលើក្បាលរថយន្ត និងវាយតប់ផាំងៗ នៅលើដងផ្លូវ ខណៈនៅក្នុងរថយន្តមានបុរស និងស្ត្រីមួយគូកំពុងសម្ងំ។

យ៉ាងណាមិញ តាមប្រភពវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា ស្ត្រីម្នាក់បានប្រទះឃើញប្តី និងស្ត្រីម្នាក់ កំពុងជិះឡានជាមួយគ្នា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ 1A ឆ្លងកាត់ឃុំ Dien Yen ស្រុក Dien Chau ខេត្ត Nghe An ប្រទេសវៀតណាម ។ នៅពេលនោះ ស្រ្តីជាប្រពន្ធ​ និង​សាច់​ញាតិ​របស់នាង ​បាននាំគ្នាបញ្ឈប់​រថយន្ត ដើម្បីត្រូវនិយាយគ្នាអំពីរឿងលួចផិតក្បត់នេះ។

ភ្លាមៗនោះ ប្រពន្ធ និងបុរសចំណាស់ ដែលគេជឿថា ជាកូនប្រសា និងឪពុកក្មេក បានឡើងទៅលើក្បាលរថយន្ត ប៉ុន្តែ អ្នកនៅក្នុងរថយន្តនៅតែបើករថយន្ត។ ទីបំផុត ​បុរស​ជា​ប្តី​បាន​ចុះ​ពីលើ​រថយន្ត ​ទាញ​ប្រពន្ធ​ចុះ​ ហើយ​ឱ្យ ​«​ស្រី​កំណាន់​» បើក​រថយន្ត​រត់គេចខ្លួន​។

ទោះជាយ៉ាងណា ស្ត្រី​ជា​ស្រីកំណាន់ ​បានបើករថយន្ត «​ដឹក» ​បុរស​ចំណាស់​​ជា​ឪពុក​ក្មេក នៅលើក្បាលរថយន្តតែម្តង។ អ្នក​ធ្វើ​ដំណើរ​បាន​ស្រែក​ថា ទង្វើ​របស់​ស្ត្រី​ក្នុង​រថយន្ត​ជា​អំពើ​ឃាតកម្ម ប៉ុន្តែ ​ស្ត្រី​រូប​នេះមិនអើពើ ដោយ​នៅ​តែបន្ត​បើក​រថយន្តទៅមុខ។

តាមរយៈឃ្លីប ស្រ្តីជាប្រពន្ធ និងសាច់ញាត្តិ បានដេញតាម ហើយស្ទាក់ជាថ្មី ដើម្បី «រំដោះ» បុរសជាឪពុកក្មេក ចុះពីលើក្បាលរថយន្តដោយសុវត្ថិភាព។ ទោះ​បី​ជា​យ៉ាង​ណា បុរស​ជា​ប្តី​បាន​ចូល​ទៅ​ក្នុង​រថយន្ត​របស់ស្រីកំណាន់ ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ។ តែខណៈពេលនោះ ប្អូនថ្លៃ ក៏បាន​​ដេញតាមសួរនាំ និងកាក់វាយរថយន្ត ​ហើយភាគី​ទាំង​២ ​ក៏បានបន្ត​ឈ្លោះ​ប្រកែក​គ្នា បង្កការភ្ញាក់ផ្អើលពេញផ្លូវ។

ហេតុការណ៍នេះ បានទាក់ទាញការចង់ដឹងចង់ឃើញរបស់មនុស្សជាច្រើន ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ជាខ្លាំង នៅទីតាំងដែលរថយន្តនោះត្រូវបានបិទផ្លូវ។ អ្នក​ធ្វើ​ដំណើរ​ខ្លះ​ណែនាំ​បង​ថ្លៃ​ស្រី​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ជៀស​វាងការប្រព្រឹត្ត​បំពាន​ច្បាប់។

ទោះជាយ៉ាងណា នៅទីបំផុត ស្ត្រីដែលគេសង្ស័យថាស្រ្តីកំណាន់ ដែលត្រូវបានស្រ្តីជាប្រពន្ធ និងសាច់ញាតិ ដេញវាយដោយភ្លើងប្រច័ណ្ឌ បានចូលទៅកាន់ទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំក្នុងតំបន់ ដើម្បីសុំ «ជ្រក» ឲ្យប៉ូលិសជួយអន្តរាគមន៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×