Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ចម្លែក​ថ្ងៃនេះ​លេងបិទពួន​សោះ បែរ​ជា​ប្រទះ​តម្រុយ​អាថ៌កំបាំង ហើយ​គ្រា​ស្វះស្វែង​ដើរ​តាម​តម្រុយ​នោះ​ក៏​ប្រទះ​រឿង​…​នឹក​ស្មាន​ពុំ​ដល់​

នៅពេល​កំពុង​លេង​ល្បែង​បិទពួន​ក្នុងផ្ទះ ក្មេងស្រី​វ័យ​៧​ឆ្នាំ​ម្នាក់​បាន​ប្រទះ​ឃើញ​ផែនទី​កំណប់​ដែល​ឆេះ​អស់​ខ្លះ​…​។​

ប្រភព​ព័ត៌មាន​បង្ហោះ​ផ្សាយ​ឲ្យដឹងថា ក្មេងស្រី​វ័យ ៧ ឆ្នាំ ម្នាក់​រស់នៅ San Francisco អាមេរិក កំពុង​លេង​ល្បែង​បិទពួន​ក្នុងផ្ទះ​ក៏​ប្រទះឃើញ​ដោយ​ចៃដន្យ​នូវ​កេស​មួយ​នៅ​ពី​ក្រោម​គ្រែ​។ នៅក្នុង​កេស​នោះ​មាន​ផ្ទុក​នូវ​របស់រ​បរ​ចម្លែកៗ ហើយ​មាន​ផែនទី​ឃ្លាំង​ទ្រព្យ១​ឆេះ​អស់​ខ្លះ​។​
​ដោយ​ងឿងឆ្ងល់​ពេក នាង​តូច​បាន​សម្រេចចិត្ត​ធ្វើ​តាម​ការចង្អុល​ណែនាំ​នៃ​ផែនទី​នោះ ដោយ​ពុំ​នឹកស្មាន​ថា​វា​ជា​ផែនទី​កំណប់ទ្រព្យពិត​ឡើយ​។​
​ដោយ​ទង្វើ​ងឿងឆ្ងល់​ច្រើន បាន​នាំ​ឲ្យ​នាង​ប្រទះ​ឃើញ​ប្រអប់​តូច​មួយ ហើយ​នៅក្នុង​ប្រអប់​នោះ​មាន​គ្រឿងអលង្ការ​ជាច្រើន ធ្វើឲ្យ​ក្រុមគ្រួសារ​ទាំងមូល​ស្រឡាំងកាំង​គ្រប់គ្នា​។​
នៅពេល​ក្មេង​ស្រី​រកឃើញ​ប្រអប់​ទុក​គ្រឿងអលង្ការ​នេះ គ្រួសារ​ទាំងមូល​សម្រេច​ចិត្ត​ផ្តល់​ទំនុកចិត្ត​ទាំងស្រុង​លើ​ផែនទី​នេះ​។​
តាម​មនុស្ស​ចាស់ៗ​ក្នុង​គ្រួសារ​រំលឹក​ប្រាក់​ផ្ទះ​នេះ​មាន​ម្ចាស់​មុន​ជា​ពាណិជ្ជករ​ចិន​។ ក្រោយពេល​ធ្វើ​ការជួសជុល​រួច​ក៏​លក់​ឲ្យ​ឪពុកក្មេងស្រីនេះ​។​
​បក​មក​រឿង​ផែនទី​វិញ ដោយ​ជំនឿ​ស៊ុប ក្រោយ​រកឃើញ​ប្រអប់​អលង្ការ​គ្រួសារ​ទាំងមូល នាំ​គ្នា​ទាំងអស់​ប្រើ​ពេលវេលា​ដើម្បី​បកស្រាយ​គំនូស​សញ្ញា​លើ​នោះ​។ ចុង​ក្រោយ​ពួកគេ​ក៏​អាច​យល់ដឹង​ពី​ទីកន្លែង​រក្សាទុក​កំណប់​ទ្រព្យ​។​
ដើម្បី​ងាយ​រក​ពួកគេ​បាន​ទិញ​ម៉ាស៊ីន​រាវរក​លោហៈ​ទាញ​១​។ ក្រុមគ្រួសារ​ចាប់ផ្តើម “​ដំណើរ​ស្វែងរក​កំណប់​”​។​
សូម្បី​លោកតា​របស់​ក្មេងស្រី​ក៏​ស្វាហាប់​ចូលរួម​ដែរ​។​
​ចុង​ក្រោយ​ពួក​គេ​រកឃើញ​កន្លែង​កប់​កំណប់ទ្រព្យ​។​
​នោះ​គឺជា​វត្ថុ​១​ស្រដៀង​ឪ​ទិន​ដាក់​ស្រា ឬ​តែ​ជំនាន់​ដើម ហើយ​វា​ធ្វើ​អំពី​ប្រាក់​សុទ្ធ​។​
ក្រុមគ្រួសារ​បាន​ទាក់ទង​នឹង​បុរាណ​វិទូ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​។ លទ្ធផល “​ឪ​ទិន​” នេះ​ផលិត​នៅ​ឆ្នាំ ១៦៥២ ជា​វត្ថុ​បុរាណ​កម្រ១​។​
វា​មាន​តម្លៃ​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក​។​

​​ពិតជា​ទ្រព្យ​រត់​រក​មនុស្ស​មែន​!​

 

×