ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា សប្ដាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ បង្កជាភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម។
យោងលក្ខណ:ខាងលើ ក្រសួងទានទឹក និងឧតុនិយម បានឱ្យដឹងទៀតថា ÷
១- តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យមនៅតាមផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មាន ៣៣-៣៥ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅតាមផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន ជាពិសេសអ្នកទេសចរណ៍ទៅលេងកោះ ធ្វើដំណើរតាមផ្លូវទឹក និងក្រុមអ្នកនេសាទចេញទូកទៅកណ្ដាលសមុទ្រដើម្បីប្រកបអាជីវកម្មសូមមេត្តាមានការព្រមប្រយ័ត្ន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN