មែនហើលយ ការដើរទិញឥវ៉ាន់តាមអនឡាញ ជួនកាលអាស្រ័យលើសំណាង ព្រោះជារឿយៗ តែងឃើញថាផលិតផលមិនត្រូវចិត្ត។ ជាពិសេសផលិតផលសំលៀកបំពាក់ ដែលថ្វីត្បិតតែមានទំហំសម្រាប់ជ្រើសរើស ប៉ុន្តែរបស់ពិតដែលទទួលបាន អាចខុសពីរូបភាពដែលបានឃើញតិច ឬច្រើន។ ទោះជាយ៉ាងណា សម្រាប់នារីម្នាក់នេះនាងគិតថា នាងមានសំណាង នៅពេលដែលអាវដែលនាងកុម្ម៉ង់តាមអនឡាញ ពិតជាពេញចិត្តខ្លាំងណាស់ ដូច្នេះ នាងក៏ប្រញាប់រួសរាន់ឡើងលោសាកភ្លាមៗ។ ប៉ុន្តែ ដោយសារ Live ភ្លេចពិនិត្យរូបភាពកញ្ចក់ឱ្យបានហ្មត់ចត់ ជាហេតុធ្វើឲ្យវីដេអូរីករាលខ្លាំងតែម្តង។
ជាក់ស្តែង នៅពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ ETtoday បានលាតត្រដាងថា ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់តៃវ៉ាន់ បន្ទាប់ពីនារីវ័យក្មេងម្នាក់បានទិញអាវពីហាងអនឡាញមួយនៅលើ Shopee ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ប្រញាប់ថតរូបផុសឲ្យហាងបានឃើញ។ ប៉ុន្តែ ដោយសារមិនបានចាប់អារម្មណ៍រូបខាងក្រោយក្នុងកញ្ចក់ ជាហេតុធ្វើនាងជួបជាមួយបទពិសោធន៍ដ៏អាម៉ាសបំផុត តែមិនមែនខ្លួននាងទេ គឺ “មនុស្សបន្ទាប់”។
ប្រភពព័ត៌មានខាងលើ បានបង្ហាញថា នារីវ័យក្មេងម្នាក់បានទិញអាវដៃខ្លីរាងមូលរឹបរាងសិចស៊ី។ បន្ទាប់ពីព្យាយាមពាក់វានៅមុខកញ្ចក់ នាងបានថតរូប និងបង្ហោះវីដេអូឃ្លីប នៃការពិនិត្យសម្លៀកបំពាក់សរុបចំនួន ៥ របស់ហាង ដែលផ្តល់ឱ្យវានូវចំណាត់ថ្នាក់ផ្កាយ ៥ ។ សម្លៀកបំពាក់មើលទៅល្អ ស្លៀកទៅមានផាសុកភាពណាស់ ប៉ុន្តែ គ្រាន់តែទំហំរាងខើចបន្តិចប៉ុណ្ណោះ។
តែក្នុងអំឡុងថត លោសាកសម្លៀកបំពាក់របស់នារីនោះ ស្រាប់តែ អ្នកមើលពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានរកឃើញថា បុរសម្នាក់នៅក្បែរនាង ជាប់រូបភាពក្នុងកញ្ចក់ ដែលសន្មត់ថាជាប្តីរបស់នាង កំពុងឈរទ្រេតទ្រោត ខណៈខ្លួនប្រាណអាក្រាតននលគកក់ មើលទៅហាក់ដូចជាបុរសនោះកំពុងអោនចុះ ដើម្បីរើសអ្វីមួយ។
គួរបញ្ជាក់ថា វីដេអូ Live នោះ ដែលត្រូវបានបង្ហោះនៅថ្ងៃទី ៨ ខែឧសភា ដំបូងឡើយមានអ្នកចូលចិត្តតែ1-2 នាក់ប៉ុណ្ណោះ ប៉ុន្តែ ដោយសារអ្នកដែលមានភ្នែកល្អ បានចែករំលែក និងបញ្ជាក់មានអ្វីពិសេស វាបានក្លាយជាប្រធានបទដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើល និងអស់សំណើចខ្លាំងតែម្តង។ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេក៏មិនដឹងថា ម្ចាស់សម៉ីខ្លួននារីដែលលោសាកខោអាវឡើងវិញ និងបុរសនៅក្បែរនាង បានដឹងឬអត់នោះទេ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង