Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! ព្រោះតែ «ងប់» នឹង​ការ​ចាក់​សាក់​រហូត ៨០០០ នៅ​លើ​ដងខ្លួ​ន ជា​លទ្ធផល មិន​អាច​ស្វែងរក​ការងារ​ធ្វើ សូម្បី​អនាម័យ

នាង Melissa Sloan អាយុ ៤៦ ឆ្នាំ មកពីប្រទេស Wales ចក្រភពអង់គ្លេស ធ្លាប់ធ្វើការជាអ្នកសម្អាតបង្គន់ ប៉ុន្តែ​នាង​មិន​អាច​រក​ការងារ​ស្រដៀង​គ្នា​នេះ​បានទៀត​ទេ ដោយសារ​ការ​សាក់​ជា​បន្តបន្ទាប់​លើ​មុខ និង​ដងខ្លួន ដែលធ្វើឲ្យម្ចាស់ទាំងអស់ មិនពេញចិត្ត ដោយបានវាយតម្លៃថា សាក់នៅលើខ្លួនប្រាណរបស់នាងអាក្រក់ខ្លាំង។

Melissa បានប្រាប់ Daily Star ថា “ខ្ញុំមិនអាចរកការងារធ្វើបានទេ ខ្ញុំបានដាក់ពាក្យសុំការងារសំអាតនៅកន្លែងដែលខ្ញុំរស់នៅ ប៉ុន្តែពួកគេមិនទទួលយកខ្ញុំ ដោយសារតែសាក់របស់ខ្ញុំ”។

ម្តាយ​កូន​ពីររូបនេះ ​បាន​បន្ថែម​ថា​៖ ​«​គេ​ថា​ ខ្ញុំ​មិន​ដែល​មាន​ការងារ​ជាប់​លាប់​ក្នុង​ជីវិត​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿថានឹងមាន​មួយ ​វា​មិន​បាន​យូរ​ទេ បើ​មាន​អ្នក​ណា​ផ្តល់ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ទទួល​នៅ​ថ្ងៃ​ស្អែក។ ហើយ​ទៅ​ធ្វើ​ការ​ភ្លាមៗ»។

Melissa បានចាប់ផ្តើមសាក់ដំបូងនៅអាយុ ២០ ឆ្នាំ ហើយចាប់តាំងពីពេលនោះមក នាងតែងតែចាប់អារម្មណ៍នឹងការសាក់។ នាងមានចំណាប់អារម្មណ៍ពិសេសលើការចាក់សាក់លើផ្ទៃមុខ។

ទោះបីជាមានការលំបាកក្នុងការងារក៏ដោយ ស្ត្រីជនជាតិវេលស៍រូបនេះ បានប្រាប់ The Mirror ថា នាងនៅតែទទួលបានទឹកថ្នាំថ្មីចំនួនបី រៀងរាល់សប្តាហ៍។

នាងបានប្រកាសថា “នៅអាយុ ៧០ ឆ្នាំ ខ្ញុំនឹងបន្តសាក់។ ខ្ញុំនឹងបិទបាំងរាល់ចំណុចដែលនៅសល់ ដើម្បីឱ្យរាងកាយរបស់ខ្ញុំប្រែពណ៌ខៀវ មុខរបស់ខ្ញុំក៏ប្រែទៅជាពណ៌ខៀវ ខ្ញុំនឹងមើលទៅដូចជាតុក្កតា Smurf” ។

ជាពិសេសនោះ គឺ Melissa ចូលចិត្តសាក់នៅលើមុខរបស់នាង ដោយមិនទុកឲ្យស្បែកនៅទទេ។ នាង​បាន​សាក់​បី​ដង​នៅ​លើ​ស្នាម​សាក់​ចាស់ៗ ដោយ​បង្កើត​ជា​រូប​ចម្លាក់​ច្រើន​ស្រទាប់​លើ​មុខ​របស់​នាង។

នាងបានប្រាប់ The Mirror ថា ការមិនមានការងារធ្វើ មិនមែនជាការលំបាកតែមួយគត់ដែលនាងជួបប្រទះនោះទេ។ នាងក៏ត្រូវបានហាមប្រាមមិនឲ្យចូល ពីហាងស្រាក្នុងស្រុក និងសាលារបស់កូនពីរនាក់របស់នាងផងដែរ ដោយសារតែស្នាមសាក់នៅលើដងខ្លួនរបស់នាង។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រលាញ់សាក់ដូចនាង នឹងប្រឆាំងរាល់ពាក្យចចាមអារ៉ាម ការជំទាស់ ការរើសអើង និងសូម្បីតែបណ្តាសា និងបានប្តេជ្ញាបង្កើតកំណត់ត្រាសាក់ផងដែរ។ Melissa បាននិយាយថា “ខ្ញុំចង់ក្លាយជាម្ចាស់កំណត់ត្រា ដែលនឹងធ្វើឱ្យខ្ញុំប្លែក ហើយខ្ញុំកំពុងព្យាយាមដាក់ឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាហ្គីណេសផងដែរ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×