Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ថ្មីចែស! ចាប់បាន​មិត្ត​ប្រុស​មាន​អ្នកថ្មី ស្រ្តី​វ័យក្មេង ហៅ​​តាក់ស៊ី​ជិះ បបួល «ធ្វើ​រឿង​នេះ» ក្នុងឡាន ដើម្បី​បញ្ឈឺចិត្ត តែ​អ្នក​តាក់ស៊ី​បដិសេ​ធ ស្រាប់តែ…

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ គេហទំព័រ Next Apple បានបញ្ចេញរឿងដ៏ចម្លែកមួយ ដែលបានកើតឡើងនៅលើដងផ្លូវក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយស្រ្តីវ័យក្មេងម្នាក់ បានលេចមុខទាំងតូចចិត្តខ្លាំង វាយ​លើ​ភាគី​ម្ខាង​ទៀត​ជា​បុរស ហើយ​វាយទាត់ធាក់​រថយន្ត​ពណ៌​សយ៉ាងខ្លាំង​។ មើល​ទៅ​ នាងប្រហែល​កំពុង​ឈ្លោះ​ជាមួយ​មិត្ត​ប្រុស ប៉ុន្តែ ក្រោយមកទើបដឹងថា បុរសនោះមិនមែនជាគូស្នេហ៍របស់នាងទេ ដោយគាត់​គ្រាន់តែ​ជា​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​ប៉ុណ្ណោះ ​ដែល​បដិសេធ “​សំណើ​រួមភេទ” ពី​ភ្ញៀវ​វ័យក្មេង​រូបនេះ​។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្ត្រីនោះបានចាប់បានមិត្តប្រុសរបស់នាងបោកប្រាស់ ជិះ​រថយន្ត​ជាមួយ​នារី​ម្នាក់​ទៀត ហើយ​ដោយសារ​មាន​ការ​តូចចិត្តខ្លាំង និង​ចង់​សងសឹក​ដូច​គ្នា​ដែលមិត្តប្រុស​បាន​ធ្វើ​មក​លើ​នាង ដោយ​ចៃដន្យ​ នាងបាន​ហៅ​សេវា​តាក់ស៊ី​តាម​អ៊ីនធឺណិត រហូតដល់អ្នកបើកបរមកយកនាង។ នាងបាននិយាយថា នាងចង់អង្គុយជាមួយគាត់ ហើយសុំឱ្យគាត់រួមភេទជាមួយនាងនៅក្នុងឡាន ដើម្បីបញ្ឈឺមិត្តប្រុស។

អ្នក​បើក​បរ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ក៏​ប្រញាប់​បដិសេធ ជាមួយ​នឹង​ការ​និយាយ​ថា ​គាត់​បាន​រៀបការ​ ​មាន​គ្រួសារហើយ មិនអាចធ្វើអ៊ីចឹងបានទេ។ ​នៅ​ពេល​ដែល​ស្ត្រី​វ័យក្មេង​រូបនេះបាន​ឃើញ​ថា ​ផែនការ​របស់​នាង​បាន​បរាជ័យ ​ដូច្នេះ​នាងក៏​បាន​តូចចិត្ត​យ៉ាង​ខ្លាំង​ និង​បញ្ចេញ​កំហឹង​មក​លើ​អ្នក​បើក​បរ ដោយ​បាន​វាយ​ដាល់គាត់ ​រហូត​​ត្រូវ​ឈប់រថយន្ត​ចតចោល​នៅចិញ្ចើម​ផ្លូវ។ មិនត្រឹមតែប៉ុណ្ណឹងទែ ស្រ្តីរូបនេះថែមទាំងបានចុះ វាយ និងទាត់ឡានរបស់គាត់យ៉ាងចាស់ដៃទៀតផង មុន​អស់​កម្លាំង​អង្គុយ​យំ​នៅ​ចិញ្ចើម​ផ្លូវ។

អ្នកបើកបរ​ ពិតជាអស់សង្ឃឹម​ជាមួយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ ដែល​បាន​កើតឡើង​មកលើគាត់​។ ដោយសារគ្មាន​ជម្រើស​ផ្សេង គាត់​ក៏​សម្រេច​ចិត្ត​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ឲ្យ​មកជួយ​ដោះស្រាយ។ ពេល​សមត្ថកិច្ច​មក​សាកសួរ ​ទើប​ដឹង​ថា​អ្នក​ទាំង​២​មាន​ទំនាស់​ផ្លូវ​ចិត្តនិងគ្នា។ ដំបូង​ឡើយ ​គេ​គិត​ថា​អ្នក​ទាំង​ពីរ​ជា​គូស្នេហ៍ ប៉ុន្តែ​ពេល​បាន​ដឹង​ការពិត​ទាំង​ស្រុង ប៉ូលិសពិតជា​ភ្ញាក់​ផ្អើល​រកនិយាយមិនចេញ។

បន្ទាប់​ពី​រូបភាព​នៃហេតុការណ៍រណ៍ដ៏ចម្លែក​នេះ​ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត មនុស្ស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​បញ្ចេញ​មតិ​រិះគន់​ឡើងព្រោងព្រាត។ មនុស្ស​ជា​ច្រើន​បាន​ឃើញ​ហើយ​មាន​អារម្មណ៍​ថា​ អ្វី​ដែល​ស្រ្តីនោះបាន​ធ្វើ ​គឺ​ហួស​ពី​អ្វី​ដែល​មនុស្ស​អាច​យល់​ ឬ​ទទួល​យក​បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×