ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យសេរីភាព Brussels បានបង្កើតបានប្រភេទហ្សែន ដែលមានឥទ្ធិពលលើភាពចំណុះចំពោះកូកាអ៊ីន ។
ដោយឡែកតែទ្វីបអឺរ៉ុប មានអ្នកញៀនប្រមាណ ១៥លាននាក់ ។
តាមប្រសាសន៍របស់លោក Alban de Kerkov ប្រធានក្រុមស្រាវជ្រាវឲ្យដឹងថា តាមការពិសោធន៍ចំពោះពួកកណ្តុរដែលគ្មានហ្សែននេះ បានផ្តល់នូវក្តីសង្ឃឹមធំធេងសម្រាប់ការព្យាបាលផ្តាច់គ្រឿងញៀនដល់មនុស្សរាប់លាននាក់ ។ នៅអឺរ៉ុប ១ឆ្នាំៗត្រូវចំណាយប្រាក់ ៦៥ពាន់លានអឺរ៉ូ ដើម្បីព្យាបាលឲ្យអ្នកញៀនថ្នាំប្រហែល ១៥លាននាក់ ។
មេក្រុមស្រាវជ្រាវរូបនេះបានថ្លែងក្នុងកម្មវិធីទូរទស្សន៍-វិទ្យុ RTBF ថា ៖ “យើងខ្ញុំបង្កើតបានប្រភេទហ្សែនមួយ ដែលទទួលខុសត្រូវក្នុងការបង្កប្រតិកម្មញៀនកើនឡើង នាំឲ្យវិលត្រឡប់សារចុះសារឡើង រួចក៏ត្រូវញៀន (ចំណុះ)” ។
តាមការប្រកាសជាសាធារណៈនោះ នៅតំណាក់កាលបន្តការស្វែងយល់ពីយន្តការសកម្មភាពនៃហ្សែននេះ ហើយគេនឹងអនុវត្តទៅលើអ្នកញៀនគ្រឿងញៀន ។
លទ្ធផលស្រាវជ្រាវត្រូវបានប្រកាសជាសាធារណៈលើទស្សនាវដ្តីវិទ្យាសាស្ត្រ EMBO reports ៕ លីសា