Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយរាប់​ម៉ឺន​ដុល្លា​រ ជ្រុះ​រាយប៉ាយ​ពេញ​ផ្លូវ អ្នកដំណើរ​រើស​ដាក់​ហៅ​ប៉ៅ​ឡើង​ប្រសាច ខណៈ​អាជ្ញាធរ​កំពុង​កំណត់​អត្តសញ្ញាណ​អ្នក​រើស​ក្នុង​វីដេអូ

នេះជារឿងដ៏ភ្ញាក់ផ្អើល ខណៈដែលបានឃើញក្នុងវីដេអូបានបង្ហាញក្រុមអ្នកដំណើរជាច្រើន ​នាំគ្នា​ឈប់​​រើសប្រមូល​លុយ​ដាក់ក្នុងហោប៉ៅរបស់ពួកគេរៀងៗខ្លួន ដែលលុយទាំងនោះត្រូវបានដឹងថាមានសាច់ប្រាក់ចំនួន ៧១,៩៥៧ ដុល្លារអាមេរិក ​បានជ្រុះរាយ​ប៉ាយ​នៅ​លើ​ផ្លូវ​ឆ្នេរ​ភាគ​ខាង​ត្បូង នៃទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពី​ព្រឹក​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

យោងតាមសមត្ថកិច្ចហ្វីលីពីនបានឲ្យដឹងថា លុយដែលមានចំនួនរាប់ម៉ឺនដុល្លារទាំងនោះ គឺជារបស់អ្នកប្រមូលលុយម្នាក់ដែលគេស្គាល់ថាលោក John Mark Barrientos ។ គាត់ធ្វើការឱ្យមជ្ឈមណ្ឌលផ្ទេរប្រាក់ នៅក្នុងផ្សារទំនើបមួយនៅ SRP ហើយកំពុងធ្វើដំណើរតាមម៉ូតូទៅកាន់ទីក្រុង Mandaue ។

នៅក្នុងបទសម្ភាសន៍មួយនៅលើស្ថានីយ៍វិទ្យុក្នុងស្រុក xFm លោក Barrientos បាននិយាយថា គាត់កំពុងនាំយកសាច់ប្រាក់ជាង 4 លាន P ដោយដាក់ក្នុងកាបូបរបស់គាត់ ប៉ុន្តែ នៅពេលនោះ ស្រាប់តែខ្សែរ៉ូតបានដាច់ភឹងភ្លាមៗតែម្តង។

គាត់បាននិយាយទាំងទឹកមុខក្រៀមក្រមុំថា៖ “ខ្ញុំ​ឃើញ​លុយហើរ​ចេញ​ពី​កញ្ចក់​ចំហៀង ភ្លាមៗនោះ​ខ្ញុំក៏​ឈប់​រើស ប៉ុន្តែ​ពេល​នោះ មាន​អ្នក​ផ្សេង​ក៏បានចុះ​ប្រមូល​លុយ​ដែរ។ ខ្ញុំសង្ឃឹម​ថា ពួក​គេនឹងជួយរើស​យកឲ្យខ្ញុំ​វិញ ប៉ុន្តែ ពួកគេបានរើសដាក់ហៅប៉ៅរបស់ពួកគេទៅវិញ ខ្ញុំ​មិន​មាន​លុយ​គ្រប់ចំនួនបង់​ឲ្យថៅកែទេ»។

វីដេអូ​ដែល​ថត​បាន​ពី​កន្លែង​កើត​ហេតុ ​បានរីករាលដាលនៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ឆាប់​រហ័ស និងមានមតិ​ឆ្លើយ​តប​ចម្រុះ​ចំពោះហេតុការណ៍នេះ។ ក្នុងនោះ គេបានលើកឡើងថា ពលរដ្ឋល្អមួយចំនួនត្រូវបានគេសង្កេតឃើញប្រញាប់ប្រញាល់ទៅជួយប្រមូលក្រដាសប្រាក់ដែលរាយប៉ាយពាសពេញផ្លូវហាយវេឲ្យម្ចាស់វិញ ប៉ុន្តែអ្នកផ្សេងភាគច្រើនទៀតឆក់ឱកាសរើសយកដាក់ក្នុងហោប៉ៅ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេ។

លោក Jonathan Taneo មេប៉ូលិសប៉ុស្តិ៍ Mambaling បាន​ចេញ​សេចក្តី​ប្រកាស សូម​ឲ្យ​សាធារណជន ជួយ​ប្រគល់​លុយ​ដែល​នៅ​សេសសល់​ជូន​អាជ្ញាធរផង ព្រោះថា ខណៈពេល​នេះ​អាជ្ញាធរ​ក៏កំពុង​ពិនិត្យ​មើល​វីដេអូ និង​វីដេអូ CCTV ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​មាន​វត្តមាន​ក្នុង​ពេល​កើតហេតុផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×