ថ្មីៗនេះ ឪពុកម្តាយរបស់ក្មេងថ្នាក់បឋមសិក្សា នៅក្នុងប្រទេសចិន បានបង្ហោះការត្អូញត្អែរតាមប្រព័ន្ធអ៊ីនធឺណិតថា “សូមណែនាំឱ្យលុបចោលចំណោតទាំងនេះ។ គណិតវិទ្យាមិនមែនជាល្បែងពាក្យទេ។ តែវាជាការធ្វើឲ្យខឹងសម្បារទៅវិញ” ។
ជាក់ស្តែង ខណៈពេលដែលកំពុងជួយកូនប្រុសរបស់គាត់ ក្នុងការធ្វើកិច្ចការផ្ទះ បុរសជាឪពុកបានធ្វើខុស ក្នុងចំណោតគណិតវិទ្យាមួយដែលហាក់ដូចជាសាមញ្ញបំផុត ហើយគាត់ទទួលបានពិន្ទុខុស។ លុះត្រឡប់មកផ្ទះវិញ កូនប្រុសក៏សួរភ្លាមថា ម៉េចបានជា «ចម្លើយ» របស់ខុស?។
ចំណោតគណិតវិទ្យានោះ បានពណ៌នាថា៖ «Xiao Ming ចូលរួមក្នុងការប្រកួតរត់នៅសាលា។ នៅលើផ្លូវសៀគ្វី (ផ្លូវរង្វង់មូល) មានមនុស្ស ៥ នាក់នៅពីមុខ Xiao Ming និង ៥ នាក់ នៅពីក្រោយ តើមានមនុស្សប៉ុន្មាននាក់?»។
សំណួរនេះហាក់ដូចជាមិនពិបាកទេ កុមារបន្ទាប់ពីមើលយ៉ាងដិតដល់ បានផ្តល់ចម្លើយ៖ 1+5+5=11 បានសរសេរវាចូល ហើយបង្ហាញវាដល់ឪពុករបស់គាត់។ ឪពុកពិនិត្យមើល គិតថាកូនធ្វើបានត្រឹមត្រូវ ហើយសរសើរភាពឆ្លាតវៃរបស់កូនជាខ្លាំង។
ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីកូនប្រុសរបស់គាត់ត្រលប់មកវិញ ឪពុកបានរកឃើញថា លេខចម្លើយគណិតបែរខុសឆ្ងាយ។ ពិនិត្យប៉ុន្មានដងហើយ តែមិនដឹងថាខុសអ្វី?។ ក្នុងនោះ លោកគ្រូបានពន្យល់ថា៖ ដោយសារគ្រប់គ្នាកំពុងរត់លើផ្លូវរង្វង់មូលបិទជិត ដូច្នេះ Xiao Ming ត្រូវបានយកជាសញ្ញាសម្គាល់ [គោល] អ៊ីចឹងនាំឲ្យ មនុស្ស ៥ នាក់ នៅពីខាងក្រោយ ក៏ជាមនុស្ស ៥ នាក់ នៅខាងមុខផងដែរ។
ចម្លើយបែបនេះ ត្រូវបានសន្មត់ថាមានតែមនុស្ស ៦នាក់ ប៉ុណ្ណោះ។ សំណួរនេះសម្រាប់សិស្សពូកែមិនត្រឹមតែធ្វើតេស្តការគិតលេខនព្វន្ដសាស្ដ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការគិតឡូជីខល និងការប្រុងប្រយ័ត្នផងដែរ។ ដូច្នេះបញ្ហាគណិតវិទ្យាថ្មីបញ្ជាក់ថា នេះជាសំណួរល្បិចមួយ។
បន្ទាប់ពីបញ្ហាគណិតវិទ្យានេះ ត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត ឪពុកម្តាយជាច្រើនមានអារម្មណ៍ខ្ពើមរអើម នឹងល្បែងផ្គុំរូបប្រភេទនេះ ដែលពោរពេញទៅដោយពាក្យបញ្ឆោត។ ក្នុងនោះ ពួកគេគិតថា វាពិតជារឿងល្អសម្រាប់ក្មេងៗក្នុងការអភិវឌ្ឍការគិតរបស់ពួកគេ ប៉ុន្តែការដោះស្រាយល្បែងផ្គុំរូបបែបល្បិចនេះ ក៏បាត់បង់ភាពរីករាយ និងធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃខ្លួនឯងរបស់កុមារផងដែរ។
តាមពិតទៅ មានល្បែងផ្គុំរូបគណិតវិទ្យាជាច្រើនដែលមានទិន្នន័យ “អន្ទាក់” ដែលតម្រូវឱ្យអ្នកសិក្សាមាន IQ ខ្ពស់ បូករួមទាំងសមត្ថភាពក្នុងការវិភាគ និងសង្កេតឱ្យបានដិតដល់ ទើបអាចផ្តល់ចម្លើយត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង