នេះអាចជាដង្កៀបរបស់បង្កងប៉ាកដ៏ធំ ព្រោះវាមានបណ្តោយប្រវែង 90cm អាយុកាលប្រមាណ ៥០ឆ្នាំ ហើយមានទម្ងន់ដល់ទៅ…8kg។
តាម The Sun ប្រជានេសាទអង់គ្លេសម្នាក់ពិតជាស្រវាំងភ្នែក ក្រោយពេលឃើញដង្កៀបង្កងប៉ាក “ធំដល់ម្លឹង” -ពោលគឺ៣ដងប្រៀបនឹងដង្កៀបបង្កងប៉ាកដែលគេធ្លាប់ប្រទះឃើញ។ ប្រភពដដែលឲ្យដឹងថា លោក Shaun Krijnen អាយុ៤៦ឆ្នាំ បានប្រទះឃើញដង្កៀបប្រវែង 20cm នេះ ក្នុងសំណាញ់នេសាទតំបន់សមុទ្ររបស់ខ្លួន នាតំបន់ Wales ចក្រភពអង់គ្លេស។ The sun ដដែលប្រមើលឃើញថា ដង្កៀបធំយ៉ាងនេះ វាអាចកៀបបំបែកកំប៉ុងកូកាកូឡា ឬកដៃមនុស្សធំម្នាក់បាន។
ក្រុមអ្នកជំនាញបានប៉ាបន់ស្មានថា ដង្កៀបនេះជារបស់បង្កងប៉ាក “យក្ស” មានប្រវែង 90cm អាយុ៥០ឆ្នាំ និងទម្ងន់ជិត ៨គីឡូ។
ប្រជានេសាទឈ្មោះ Shann ដែលជាអ្នកប្រទះឃើញមុនគេពោលថា ៖ “ខ្ញុំពុំអាចជឿថា មានដង្កៀបធំដល់ទៅប៉ុននោះឡើយ”។ ខ្ញុំប្រកបរបរនេសាទ ២៣ឆ្នាំមកហើយ ហើយក៏ធ្លាប់ឃើញដង្កៀបធំៗច្រើនដែរ តែពុំដល់ថ្នាក់ធំបែបនេះទេ។ វាប្រហែលជាស្តេចបង្កងប៉ាកនៅតំបន់សមុទ្រនេះ កាលពីវានៅរស់។
ក្រៅពីដង្កៀប Shann ក៏ប្រទះឃើញសំណាកបង្កងប៉ាកមួយយ៉ាងធំដែរ ហើយធម្មតាបង្កងវាជាប្រភេទសត្វ “សក” តាមវេលាកំណត់អំឡុងពេលវាធំឡើងៗនោះ។
បណ្ឌិត Charlie Ellis អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលចិញ្ចឹមបង្កងប៉ាកនាប្រទេសនេះ នៅ Padstow ពោលថា ៖ “បង្កងប៉ាកមានដង្កៀបទំហំប៉ុននេះ គឺវាពុំធម្មតាឡើយ។ កាន់តែភ្ញាក់ផ្អើលទៀត ព្រោះវាពុំដែលជាប់សំណាញ់របស់ប្រជានេសាទម្តងណាសោះ ច្រើនឆ្នាំកន្លងមកនេះ។ “វាប្រាកដជាធំណាស់ហើយអាចតដៃជាមួយអ្វីគ្រប់យ៉ាង។ រីករាយព្រោះដឹងថា វាកំពុងរស់នៅតំបន់សមុទ្រ៕ សូយន