Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ដឹងពី​ស្ថា​នភាព​ស្រ្តី​រងគ្រោះ ដែល​ត្រូវ​បា​ន «ផ្តា–ច់» ជើង​ឆ្វេង ដោយសារ​ជណ្តើរ​យន្ត នៅ​អាកាសយាន​ដ្ឋាន ដន​មឿង ពេលនេះ នាង…

សូមបញ្ជាក់ថា ស្រ្តីជនជាតិថៃ ខណៈកំពុងឡើងលើជណ្តើរយន្តតាមផ្លូវទៅកាន់ច្រកទ្វារសម្រាប់ជើងហោះហើរទៅកាន់ខេត្ត Nakhon Si Thammarat កាលពីវេលាម៉ោងប្រហែល ៨ និង៣០ ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅពេលនោះនាងបានដួល ហើយជើងរបស់នាងបានជាប់គាំងនៅក្នុងចន្លោះដែក ក៏ត្រូវបានម៉ាស៊ីនជណ្តើរ កៀបបណ្តាលឲ្យដាច់សាច់ដុំ និងសរសៃពួរ និងឆ្អឹង ធ្វើឲ្យនាងស្រែកឡើងដ៏រន្ធត់។

ខណៈពេលនោះ គ្រូពេទ្យ​បាន​ធ្វើការ​កាត់​ជើង​របស់នាងនៅ​នឹង​កន្លែង​ភ្លាមៗ ដើម្បី​រំដោះនាង​ចេញ​ពី​ជណ្តើរ។ នាង​ត្រូវ​បាន​គេ​ដាក់​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​លើ​រទេះ​រុញ ខណៈជើង​ដែល​ដាច់​របស់​នាង​ត្រូវ​បាន​ការពារ​ក្នុង​ប្រអប់​ស្នោ ហើយ​ត្រូវបញ្ជូន​​យ៉ាង​លឿន​តាម​រថយន្ត​សង្គ្រោះ​ ទៅ​កាន់​មន្ទីរពេទ្យ។

ទោះជាយ៉ាងណា ស្រ្តីរងគ្រោះដែលត្រូវបានស្គាល់មានឈ្មោះថា Suphannee Kittirattana អាយុ ៥៧ ឆ្នាំ នៅពេលនេះ គាត់អាចរៀនដើរបានខ្លះៗវិញហើយ បន្ទាប់ពីត្រូវបានសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ អស់រយៈពេលជិត ២ សប្តាហ៍មកនេះ។

នេះបើយោងតាមកូនប្រុសរបស់ស្រ្តីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Krit Kittirattana បានបង្ហោះឃ្លីបខណៈម្តាយរបស់គាត់ រៀនដើរដោយអមជំនួយពីបុគ្គលពេទ្យប្រុសស្រី២នាក់ ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ «ម្តាយរបស់ខ្ញុំអាចដើរបាន ១៥ នាទីថ្ងៃនេះ ហើយគាត់ត្រូវហាត់ជារៀងរាល់ថ្ងៃ។ វាជាការលើកទឹកចិត្តមិនគួរឱ្យជឿ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ​ស្រស់​ស្អាត​ដូច​សព្វ​ដង។ ខ្ញុំ​សង្ឃឹម​ថា ​មិន​យូរ​ប៉ុន្មាន គាត់​នឹងរត់លឿនជាងខ្ញុំ»។

ទាក់ទងឧបទ្ទវហេតុនេះ លោកសាស្ត្រាចារ្យ Weerachai Phutthawong នៃសាកលវិទ្យាល័យ Kasetsart បានលើកឡើងថា គ្រោះថ្នាក់បានកើតឡើង គឺនៅពេលដែលប៊ូឡុងចំនួន ៣ ក្នុងចំណោម ៤ ដែលទ្របន្ទះដែក បានដាច់ពេលជនរងគ្រោះដើរមក។

លោកក៏បានពន្យល់ថា៖ «​ដូចបានឃើញ​ក្នុង​រូបភាព​នេះ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ គឺផ្នែកផ្ទៃ​ធ្លាក់​ចេញ​ពី​ផ្លូវដែក ព្រោះប៊ូឡុង​បី​ក្នុង​ចំណោម​ទាំង​បួន (A, B, C) មិនអាច​ទ្រ​បាន។ មានតែប៊ូឡុងនៅក្នុងទីតាំង D ប៉ុណ្ណោះដែលនៅដដែលនៅពេលដែលចានធ្លាក់ចុះ។ បន្ទាប់មក ជើងរបស់អ្នកដំណើរ ក៏បានរអិលធ្លាក់ចូលក្នុងគម្លាតនោះតែម្តង។

ប៉ូលីសភូមិន្ទថៃ បានរិះគន់អាកាសយានដ្ឋាននេះ ចំពោះការខកខានរបស់ខ្លួនក្នុងការផ្តល់វីដេអូ CCTV នៃឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងម្តាយជនជាតិថៃ ទោះបីជាមានការស្នើសុំភស្តុតាងកាលពីសប្តាហ៍មុនក៏ដោយ។ លោកវរសេនីយ៍ឯក Adirek Thongkaemkaew អធិការនគរបាលស្រុក Don Muang បានបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានកិច្ចសហការណាមួយពីអាកាសយានដ្ឋាននៅឡើយ។

ការស៊ើបអង្កេតកំពុងបន្ត ដោយអាជ្ញាធរបានប្រមូលសក្ខីកម្មសាក្សី និងភស្តុតាងពាក់ព័ន្ធផ្សេងទៀត។

ឆ្លើយតបនឹងឧបទ្ទវហេតុនេះ ផ្លូវដើរស្វ័យប្រវត្តិទាំង២០នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង ត្រូវបានបិទភ្លាមៗ ខណៈដែលអាកាសយានដ្ឋានទូទាំងប្រទេស បានត្រួតពិនិត្យប្រព័ន្ធជណ្តើរយន្តរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានដូចករណីនេះទៀត។

ទោះជាយ៉ាងណា នាយក និងអ្នកគ្រប់គ្រងអាកាសយានដ្ឋាន ដនមឿង បាននិយាយថា «ពួកយើងបានទៅសួរសុខទុក្ខស្រ្តីរងគ្រោះ ដើម្បីតាមដានការព្យាបាលរបស់នាង និងទទួលបានព័ត៌មានថ្មីៗពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Bhumibol ដែលបានរាយការណ៍ថា នាងកំពុងសម្រាកព្យាបាល។ យើងពិតជាមានការសោកស្ដាយជាខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការទទួលខុសត្រូវ និងក៏ដូចជាការរ៉ាប់រងថ្លៃព្យាបាលទាំងអស់ និងការផ្តល់សំណងផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×