Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លះបង់​ដល់​ម្ល៉ឹង​ផង! មិត្ត​ប្រុស សុខចិត្ត​ធ្វើ «កៅអី» សម្រាប់​មិត្ត​ស្រី​អង្គុយ ដូច​ព្រះនាង

ការបង្ហាញសេចក្ដីស្រឡាញ់របស់មនុស្សម្នាក់ៗ គឺខុសគ្នា។ ក្នុងនោះ ការ​មើល​ថែ​គូស្នេហ៍​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ផង​ដែរ។ ប៉ុន្តែ ​មនុស្ស​ខ្លះ​ អាច​នឹង​យក​ចិត្ត​ទុក​ដាក់ខ្លាំង រហូតដល់ថ្នាក់អាចត្រូវបានគេមើលឃើញថាហួសដែនកំណត់ពេកហើយ។

ជាក់ស្តែង​ រូបភាពរបស់គូស្នេហ៍មួយ បានធ្វើឲ្យមនុស្សជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងបើកភ្នែកធំៗតែម្តង នៅពេលបានឃើញបុរសម្នាក់ សុខចិត្តធ្វើជា «កៅអីមនុស្ស» សម្រាប់មិត្តស្រីរបស់គាត់ បានអង្គុយស្រួលដូចព្រះនាងអ៊ីចឹង បង្កឲ្យមានការរិះគន់ និងវែកញែកជាខ្លាំង ពីអ្នកនិយមលេងអ៊ីនធើរណែត។

យ៉ាងណាមិញ រូបភាពនេះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែក ដែលថតចេញពីវេទិកានៃស្ថានីយ៍រថភ្លើងក្រោមដីមួយ នៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ គឺខណៈពេលដែលអ្នកដំណើរជាច្រើន កំពុងរង់ចាំជើងរថភ្លើង។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង គឺនារីក្នុងចំណោមនោះ មិនឈររង់ចាំដូចមនុស្សធម្មតាទេ ដោយនាងមានកៅអីពិសេស “កៅអីមនុស្ស” ដែលមិត្តប្រុសរបស់នាងយល់ព្រមអង្គុយនៅលើឥដ្ឋ ដើម្បីធ្វើឱ្យនាងអង្គុយនៅលើខ្នងរបស់គាត់។

រូបភាពក៏បង្ហាញនារីវ័យក្មេងម្នាក់នោះ អង្គុយយ៉ាងស្រួលនៅលើខ្នងរបស់មិត្តប្រុស ដោយនាងកំពុងជជែកលេង និងញញឹមយ៉ាងរីករាយជាមួយមិត្តស្រីម្នាក់ទៀតរបស់នាង ដែលឈរក្បែរនាង ខណៈដែលមិត្តប្រុសរបស់នាងបានអោនចុះ លេងជាមួយទូរស័ព្ទដៃរបស់គាត់។ វាហាក់ដូចជាគាត់មិនមានបញ្ហាអ្វីច្រើនទេ ក្នុងការលះបង់ខ្លួនឯងធ្វើជា «កៅអី» សម្រាប់មិត្តស្រីរបស់គាត់អង្គុយ។ ទោះជាយ៉ាងណា បន្ទាប់ពីរូបភាពនេះត្រូវបានចែករំលែក វាបានប្រែ​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​រិះគន់​យ៉ាង​ទូលំទូលាយ ពីអ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន ​បាន​សម្រុក​ចូល​ទៅ​បញ្ចេញ​មតិ​ភ្លូក​ទឹក​ភ្លូក​ដី មាន​ទាំង​ការ​បន្ទោស​ខាង​ស្រី ​រួម​ទាំង​បុរសនោះ ​​ដែល​បាន​លះបង់​ដើម្បី​មើល​ថែ​មិត្ត​ស្រី​​ហាក់លើសជ្រុល បើ​ទោះ​ជា​ព្រោះ​តែ​សេចក្តីស្រលាញ់ធំធេងប៉ុនណាក៏ដោយ។

ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានចំអករិះគន់ឲ្យបែបនេះថា៖ «ហេតុតែគេជាព្រះនាងន៎!, មិនឲ្យតម្លៃមិត្តប្រុសសោះ, ស្រលាញ់ខ្លាំងពេកហើយ, នេះ​មិន​មែន​ជា​ការ​លះបង់​ទេ បែប​នេះ​គេ​ហៅ​អ្នក​បម្រើតែម្តង,…»។

ទោះជាយ៉ាងណា មាន​អ្នក​លេង​អ៊ីនធឺណិត​ដែល​មាន​សុទិដ្ឋិនិយម បានលើកឡើង​ថា ពួកគេ​មិន​គួរ​ត្រូវ​បាន​​វិនិច្ឆ័យ​ដោយ​ការ​យល់​ឃើញ​របស់​ពួកគេ​ផ្ទាល់​នោះ​ទេ។ ពួកគេទាំងពីរនឹងស្ម័គ្រចិត្តធ្វើវា។ មិត្តស្រីរបស់គាត់ប្រហែលជាធុញទ្រាន់ ឬ​ចង់​អង្គុយ​សម្រាក ហើយ​បុរស​នោះ​ហាក់​មិន​មាន​បញ្ហា​អ្វី​ឡើយ។ លើស​ពី​នេះ​ មនុស្ស​មួយ​ចំនួន​យល់​ថា ​មាន​ហេតុផល​នៅ​ពី​ក្រោយ​រូបភាព “មិត្តស្រីរបស់គាត់ប្រហែលជាឈឺជើង ខ្ញុំ​សង្កេត​ឃើញ​ថា​មិត្ត​ប្រុស​របស់​នាង​កាន់​កជើង​របស់​នាង​ដោយ​ដៃ​ម្ខាង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×