Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ស្រី​ស្អាត​ជិះ​ម៉ូតូ​មិន​ប្រយ័​ត្ន បុ-ក​គូទឡាន​គេ ដាក់​មេ​ប្រូច​យ៉ាង​លឿន​អត់​ខ្វល់​គ្រោះ​ថ្នាក់ សំខាន់​ខំប្រឹង​ចាប់​ហ្វ្រាំង​ឡើង…

ស្រីស្អាតម្នាក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីជិះម៉ូតូមិនប្រយ័ត្ន ទៅបុកគូទឡានគេ ហើយព្យាយាមបើករត់គេចខ្លួនយ៉ាងលឿន ដែលឃើញពិតជាញាក់សាច់តែម្តង។

នេះបើតាមទំព័រហ្វេសប៊ុក «តើការបើកបររបស់ខ្ញុំដូចម្តេចដែរ ? How is my driving ?» នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះវីដេអូករណីនេះ ដោយភ្ជាប់ Caption គួរឲ្យអស់សំណើចបែបនេះថា៖ «អេចែរត់ទៅណា? មកសងគូទឡានខ្ញុំវិញ រត់ទៅណា? ទម្លាប់អាក្រក់ប៉ះពារគេហើយ អាងរត់ខ្វះការទទួលខុសត្រូវ»។

តាមរយៈវីដេអូ បានបង្ហាញស្រីស្អាតម្នាក់នោះ កំពុងជិះម៉ូតូ Scoopy ពណ៌ក្រហម ម្នាក់ឯង។ ប៉ុន្តែ នៅពេលធ្វើដំណើរមកដល់ចំណុចផ្លូវមួយ ខណៈឡានខាងមុខចាប់ហ្វ្រាំងភ្លាមៗ ស្រាប់តែស្រីស្អាតនោះ បើកម៉ូតូខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកគូទឡានគេ ហើយប្រហែលស្លន់ខ្លាំង ខំប្រឹងចាប់ហ្វ្រាំងឡើងប្រេះឡាវអាវតែម្តង។

ពិតណាស់ បើតាមពិនិត្យឃើញ ស្រីស្អាតនេះអាចទំនងបើកម៉ូតូបុកគូទឡានគេ អាចបណ្តាលឲ្យរងការខូចខាតស្រាលប៉ុណ្ណោះ។ ប៉ុន្តែ ផ្ទុយពីការទទួលខុសត្រូវ ឬឈប់ដើម្បីធ្វើការសុំទោស អធ្យាស្រ័យ ពីម្ចាស់ឡាន បែរជាស្រីស្អាតនេះ បើកម៉ូតូរត់គេចយ៉ាងលឿន ទោះបីម្ចាស់ឡានដេញតាមឲ្យឈប់ ក៏មិនឈប់នោះទេ ហើយបានព្យាយាមបើករត់គេចខ្លួនទាំងប្រថុយគ្រោះថ្នាក់ ដែលឃើញហើយពិតជាស្រៀវសាច់ជំនួស។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន បានរិះគន់ឲ្យបែបនេះថា៖ «ទម្លាប់បើករត់គេចបែបនេះកាន់តែបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃបន្ថែមទៀតប៉ុណ្ណោះ, មិនថាស្រីឬប្រុសទេ គឺគ្មានទំនួលខុសត្រូវ សូម្បីពាក្យថាសូមទោសមួយម៉ាត់ក៏អត់ យ៉ាប់មែន!,…»។ រីឯអ្នកខ្លះទៀត ដែលពិនិត្យឃើញច្បាស់ នាំគ្នានិយាយទាំងអស់សំណើចថា៖ «ប៉ះចំរបស់ពិត ឡានដេញម៉េចទាន់ បើកម៉ូតូសាហាវ! សំខាន់ ចាប់ហ្វ្រាំងឡើងដាច់ឡេវអាវ…»។

ទោះជាយ៉ាងណា ក្នុងនោះ ក៏មានអ្នកខ្លះបានលើកឡើងតាមការយល់ឃើញថា៖ «ពិបាកដែរ ជិះៗចាប់ហ្វ្រាំងភ្លាមៗអ៊ីចឹង ឃើញម៉ូតូអកហ្សឺទាំងអស់គ្នាហ្នឹង ប៉ុន្តែ ខុសត្រង់ថា ប៉ះពារបន្តិចបន្តិច ម៉ូតូមិនប្រើពាក្យសម្តីសមរម្យ តាមរយៈការសុំទោស ឬសុំអធ្យាស្រ័យ ជាមួយម្ចាស់ឡាន ដែលមិនគួរណាយកវិធីបើករត់គេចដ៏ប្រថុយគ្រោះថ្នាក់បែបនេះនោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×