Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ជិះ​សុទ្ធ RX330! ស្រែបុណ្យ​បើកឡាន​លឿន​ដូច​ហោះ សង្ស័យ​រាត្រីចរ​ជ្រុល​ម៉ោ​ង រ៉េ​ចង្កួ​ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ពីរបី​ត្រលប់ ផ្អើល​អស់អ្នក​ស្រុ​ក

ពិតជារឿងដ៏ហួសចិត្ត និងសឹងថ្លែងពុំចេញនោះទេ នៅពេលដែលបានដឹងថា បុគ្គលស្ថិតក្នុងសម្លៀកបំពាក់ភេទជាព្រះសង្ឃ២នាក់ បានបើកឡានស៊េរីទំនើបដោយខ្លួនឯង ប៉ុន្តែ ដោយសារបើកលឿនដូចហោះ បណ្តាលឲ្យរ៉េចង្កួត​ធ្លាក់​ផ្លូវ​ក្រឡាប់ពីរបីត្រលប់ ផ្អើល​អស់អ្នកភូមិចេញមកមើលព្រោងព្រាត​។

ពិតណាស់ បើតាមប្រជាពលរដ្ឋដែលបានសម្តែងទឹកមុខភ្ញាក់ផ្អើលដាក់គ្នា ត្រូវបានលឺនិយាយថា ករណីនេះអត់មានបុកជាមួយអ្វីនោះទេ ប៉ុន្តែ អាចដោយសារតែលោកសង្ឃ ឬ ហៅថា អាចោរថង់យាមទាំង២ បើកឡានទំនើប Lexus RX 330 ក្រឡាប់ខ្លួនប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រភពចែករំលែកវីដេអូ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ពុំបានបញ្ជាក់ពីពេលវេលាថ្ងៃកើតហេតុនោះទេ ប៉ុន្តែ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវមួយកន្លែង ស្ថិតក្នុងភូមិអូរគគីរកណ្តាល ឆ្ពោះទៅភូមិស្រឡៅស្រោង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់ថា បុគ្គលជាសង្ឃម្នាក់ ត្រូវបានរកឃើញថា ទុកសក់យ៉ាងវែង សង្ស័យជាសង្ឃក្លែងក្លាយ ដើរបោកប្រាស់ប្រជាពុទ្ធបរិស័ទតាមស្រុកភូមិហើយមើលទៅ?។ ដោយឡែក នៅពេលមានអ្នកចោទប្រកាន់ថា មិនដឹងថាជាលោកសង្ឃខ្មែរ ឬលោកសង្ឃបរទេសផង ចេះតែផុស ក៏មានអ្នកលេងបណ្តាញសង្គមចំនួន ជាពិសេសអ្នកផុសវីដេអូផ្ទាល់ បានឆ្លើយតបថា៖ «ច្បាស់ណាស់ វត្តនៅភូមិខ្ញុំអូរគគ្គីកណ្ដាល, ប្រជាជនមួយភូមិអូរគគីរកណ្តាល ឃើញទាំងអស់ គេមិនមែនយកសាសនាមកលេងសើចទេ»។

ទោះជាយ៉ាងណា គេក៏មិនដឹងថា ក្រោយពេលកើតហេតុ ខាងអាជ្ញាធរបាននាំយកលោកសង្ឃទាន់សម័យទាំងពីរនោះ ប្រគល់ជូនខាងមន្រ្តីធម្មការ និងសាសនាខេត្ត ដើម្បីធ្វើការសួរនាំ ជាពិសេសទាក់ទងករណីមានឡានទំនើបបើកជិះដោយខ្លួនឯង ប្រាសចាកទៅនឹងវិន័យបែបនេះ ឬក៏យ៉ាងណានោះទេ។

ក្រោយពីបានឃើញបែបនេះ ជាពិសេសរកឃើញនៅក្នុងឡានមានសម្លៀកបំពាក់ ដើម្បីផ្លាស់ប្តូរ មហាជនអ្នកលេងបណ្តាញសង្គម បាននាំគ្នាលើកឡើងទាំងហួសចិត្តថា៖ «បានបច្ច័យច្រើនបែកគំនិតចូលខារ៉ាឣូខេ សង្ស័យដេកជ្រុលហួសចង្ហាន់ព្រឹក ខ្លាចបែកការណ៍ ខំស៊ុត180 អោយឆាប់ដល់វត្តវិញ កម្មពាមានពិតលោកដែលបំផ្លាញសានា នឹងទទួលផលកម្មដែលលោកបានធ្វើ, ស្រែបុណ្យបើកឡានលឿនដូចហោះ មានអីក្រឡាប់ផ្អើលអ្នកស្រុក បើអត់ក្រឡាប់អត់ដឹងថាលោកជាបើកសោះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×