Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ឯកោខ្លាំងពេក ស្រ្តីម្នាក់ខលទូរស័ព្ទហៅប៉ូលិសជិត ៣០០០ ដង ជាលទ្ធផលគឺថា…

ពេលខ្លះ ភាពឯកកោអាចគ្របដណ្ដប់លើមនុស្សម្នាក់ ហើយបណ្តាលឱ្យពួកគេធ្វើអ្វីៗ ដើម្បីស្វែងរកការយកចិត្តទុកដាក់។ យ៉ាងណាមិញ ស្រ្តីអាយុ ៥១ ឆ្នាំ ជនជាតិជប៉ុនម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានហៅទូរស័ព្ទសង្គ្រោះបន្ទាន់ចំនួន ២,៧៦១ ដង ក្នុងរយៈពេល ២ ឆ្នាំ ៩ ខែ ខណៈដែលនាងនៅឯកកោ។

Hiroko Hatagami ដែលជាពលរដ្ឋម្នាក់ពុំមានការងារធ្វើ នៅក្នុងទីក្រុង Matsudo ស្ថិតនៅក្នុងខេត្ត Chiba ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ពីបទ «សង្ស័យបង្កការរំខានប្រតិបត្តិការរបស់នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់»។

ករណីនេះត្រូវបានគេនិយាយថា អ្នកស្រី Hiroko បានធ្វើការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ក្លែងក្លាយ ទៅកាន់នាយកដ្ឋានពន្លត់អគ្គីភ័យ Matsudo ដោយប្រើទូរស័ព្ទផ្ទះ, ទូរស័ព្ទដៃ និងមធ្យោបាយផ្សេងទៀត ពីផ្ទះរបស់នាង និងនៅក្នុងសង្កាត់របស់នាង។

នៅពេលទូរស័ព្ទភ្ជាប់មក នាងនឹងចាប់ផ្តើមត្អូញត្អែរ និងរៀបរាប់ពីជំងឺមួយចំនួនដូចជាឈឺជើង ឈឺពោះ ឬលេបថ្នាំមួយកម្រិតធំ ដែលទំនងជាមិនពិត។ ពេលនោះ នាងនឹងសុំជំនួយពីរថយន្តសង្គ្រោះបន្ទាន់មកដឹក ហើយនៅពេលដែលរថយន្តមកដល់ នាងបែរជាមិនព្រមចូលឡាន ហើយនិយាយថា នាងមិនមែនជាអ្នកហៅវាមកទេ។

ទាំងនាយកដ្ឋានពន្លត់អគ្គីភ័យ និងប៉ូលីស បានស្នើឱ្យនាងបញ្ឈប់ការហៅទូរស័ព្ទទាំងនេះទៀតទៅ ដោយសារតែវាធ្វើឲ្យរំខាន ប៉ុន្តែនាងនៅតែបន្ត។ ដោយ​មានការ​ធុញទ្រាន់​នឹង​អាកប្បកិរិយា​របស់​នាង នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​បាន​រាយការណ៍​អំពី​ការខូចខាត​ ទៅកាន់​ប៉ូលីស​ ដើម្បីប្រឆាំងនឹងស្រ្តីរូបនេះ ​នៅ​ថ្ងៃទី២០ ខែមិថុនា​។

ក្នុង​ការ​ស៊ើបអង្កេត​ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ដោយ​និយាយ​ថា​៖ «ខ្ញុំឯកា ហើយចង់ឱ្យនរណាម្នាក់ស្តាប់ខ្ញុំ និងយកចិត្តទុកដាក់ចំពោះខ្ញុំ»។

ទោះជាយ៉ាងណា នេះពិតជារឿងដ៏សោកសៅខ្លាំងណាស់ យើងសង្ឃឹមថា នរណាម្នាក់ដែលមានអារម្មណ៍ឯកោ នឹងទាក់ទងទៅអ្នកដែលនៅជុំវិញពួកគេ ឬចូលរួមក្លឹប ឬសហគមន៍មួយចំនួនដែលពួកគេ អាចប្រាស្រ័យទាក់ទងជាមួយដទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×