រទេះដាក់អីវ៉ាន់ នៃព្រលានយន្តហោះ គឺជាកន្លែងមួយដែលអ៊ីវ៉ាន់របស់អ្នកដំណើរ ត្រូវបានដាក់លាយឡំគ្នា ដែលតែងកើតឡើងករណីច្រឡំគ្នាជារឿយៗ។ ដើម្បីការពារកុំឱ្យមានការច្រឡំគ្នា មនុស្សជាច្រើនបានជ្រើសរើសដាក់របស់សម្គាល់វ៉ាលីរបស់ពួកគេរៀងៗខ្លួន ក្នុងនោះដូចជាខ្សែបូពណ៌ភ្លឺ ឬស្លាកវ៉ាលី ជាដើម។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ថ្មីៗនេះ បុរសម្នាក់ដែលគេដឹងថា ជាជនជាតិថៃ បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងព្រលានយន្តហោះ ភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញនៅលើវ៉ាលីរបស់គាត់ បាន «បោះពុម្ព» រូបរបស់គាត់ផ្ទាល់តែម្តង។
លោក Sorrachat Phanich ដែលជាអ្នករចនាម៉ូដនៅប្រទេសថៃ បានចែករំលែកឃ្លីបកាបូបរបស់គាត់នៅលើ TikTok កាលពីថ្ងៃទី១២ ខែកក្កដា ដែលឥឡូវនេះ បានរីករាលដាលជាមួយនឹងការចូលមើលជាង 1.7 លានដង 87,000 Like និង 900 comment ។
នៅក្នុងឃ្លីបដែលមើលទៅហាក់ដូចជានៅក្នុងអាកាសយានដ្ឋានក្នុងប្រទេសចិន បានបង្ហាញឲ្យឃើញវ៉ាលីសមួយ មានរូបភាពដ៏ធំរបស់ Sorrachat Phanich ដែលកំពុងត្រូវបានរំកិលលើខ្សែក្រវ៉ាត់ដឹកជញ្ជូន។
ក្មេងប្រុសម្នាក់ ដែលកំពុងរង់ចាំអីវ៉ាន់ផ្ទាល់ខ្លួនរបស់គាត់ បានប្រទះឃើញវ៉ាលីច្នៃប្រឌិតថ្មី ហើយបានសម្លឹងមើលវាពីរដង ខណៈគម្របអីវ៉ាន់មានមុខ Sorrachat ទាំងសងខាង!។
អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានគិតថា វិធីនេះគឺពូកែ (good idea) ហើយនឹងសាកល្បងធ្វើវាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@realhun จบบบ 55555555555 #tiktok #tiktokพาเที่ยว #fypシ #fyp ♬ Funny – Gold-Tiger