Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! គ្រួសារ​មួយ​ផ្លាស់មក​ទីក្រុង មិន​ចោល​ទម្លាប់​រស់នៅ​ជនបទ នាំ​យក​គោម​ក​ចិញ្ចឹម​លើ​ផ្ទះ ផ្អើល​អស់អ្នក​ជិតខា​ង

កសិករជនជាតិចិនម្នាក់ ដែលទើបផ្លាស់ទីលំនៅពីផ្ទះជនបទរបស់គាត់ មកអគារផ្ទះល្វែងក្នុងទីក្រុងក្នុងខេត្តស៊ីឈួន បានធ្វើឱ្យអ្នកជិតខាងថ្មីរបស់គាត់ភ្ញាក់ផ្អើល នៅពេលគាត់ចាប់ផ្តើមចិញ្ចឹមកូនគោចំនួន ៧ នៅលើយ៉រផ្ទះរបស់គាត់។

ពិតមែនហើយ រស់នៅជាន់ខាងលើនៃអគារលំនៅដ្ឋានក្នុងទីក្រុង ហើយភ្ញាក់ពីគេងពេលព្រឹក លឺសំឡេងរោទ៍នៃសត្វគោ និងក្លិនលាមក នោះគឺជាបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់មនុស្សរាប់រយនាក់ នៅក្នុងខេត្ត Sichuan នៅពេលពួកគេបានរកឃើញថា អ្នកជិតខាងថ្មីបានចាប់ផ្តើមចិញ្ចឹមគោនៅលើយ៉រផ្ទះល្វែងតូចមួយជាន់ទី៥ របស់គាត់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ គ្រួសារបុរសម្នាក់បានផ្លាស់ទីលំនៅពីភូមិមួយ ហើយបាននាំយកកូនគោចំនួន ៧ ក្បាល ដែលមានទម្ងន់ពី ១០ ទៅ ២០ គីឡូក្រាម មកជាមួយ ដើម្បីចិញ្ចឹមជាសត្វចិញ្ចឹម។ ដោយមានការរំខានដោយក្លិនស្អុយឥតឈប់ឈរ អ្នកស្រុកជាច្រើនបានទូរស័ព្ទទៅអាជ្ញាធរ ហើយសត្វទាំងនោះត្រូវបានយកចេញដោយបង្ខំ ពីលើផ្ទះថ្មីរបស់ពួកគេ។

យ៉ាងណាមិញ វីដេអូនៃកូនគោនៅលើយ៉រនៃអគារផ្ទះល្វែងនោះ បន្ទាប់ពីត្រូវបានបង្ហោះនៅលើ Douyin ដែលជាកំណែ TikTok ជាភាសាចិន ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយប្រតិកម្មភាគច្រើនបានលេងសើច។ ក្នុងនោះ អ្នកប្រើប្រាស់មួយចំនួនបាននិយាយថា អ្នករស់នៅក្នុងអគារផ្ទះល្វែងពិសេសនេះជាច្រើន មានរបៀបរស់តាមបែបតំបន់ជនបទដ៏ចម្លែក ដូចជាដាំបន្លែ និងការចិញ្ចឹមសត្វជាដើម។

ទាក់ទងរឿងដ៏ហួសចិត្តនេះ កាលពីខែមករា ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងអគារផ្ទះល្វែងដូចគ្នា បានត្អូញត្អែរថា មានម្ចាស់ផ្ទះជាច្រើនចិញ្ចឹមមាន់នៅក្នុងផ្ទះល្វែងរបស់ពួកគេ ដែលបង្កការរំខានយ៉ាងខ្លាំងដល់អ្នកជិតខាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×