Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន បង្ហាញ​ចម្កា​រ «ទុរេន» និង​ចាប់ផ្តើម​ប្រមូល​ផល​លើកដំ​បូង ផ្លែ​មិន​ខុសគ្នា​ពី​ថៃ ធ្វើឲ្យ​កសិករ​ទុរេន​ថៃ កំពុង​ព្រួយបារម្ភ​ទីផ្សារ…

បើ​គិត​ពី​ផ្លែ​ឈើ​ល្បីឈ្មោះ ​ដែល​ថៃ​តែង​នាំ​ចេញ​ទៅ​បរទេស​បង្កើត​ចំណូល​យ៉ាង​សម្បើម​ដល់​ប្រទេស។ ក្នុងនោះ មួយក្នុងចំណោមផ្លែឈើជាច្រើនប្រាកដជាមាន «ធុរេន» នៅក្នុងបញ្ជីហើយ។ ជា​ពិសេស​ប្រទេស​ចិន ​ដែល​ជា​គោល​ដៅ​សំខាន់​ ប៉ុន្តែ​នៅ​ពេល​នេះ​ កសិករ​ទុរេន​ប្រហែល​ជា​ត្រូវ​ពន្លឿន​ការ​កែ​តម្រូវ ​ព្រោះ​ទុរេន​អាច​ដាំ​នៅ​ប្រទេស​ចិន​រួច​ហើយ​។

ជាក់ស្តែង ថ្មីៗនេះ វីដេអូមួយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលគេបានឲ្យដឹងថា នៅខាងខេត្ត ហៃណាន ប្រទេសចិន បានកំពុងចាប់ផ្តើមប្រមូលផលទុរេនលើកដំបូង ដែលធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថា តើទីផ្សារ​ទុរេន​ថៃ​នឹង​ត្រូវរងផល​ប៉ះ​ពាល់ដែរ​ឬ​ទេ? ខណៈអ្នកវិភាគ​បាន​ចង្អុល​បង្ហាញ​ថា ​មិន​ងាយ​បំបែកថៃបាន​ទេ។

នេះបើតាមសារព័ត៌មានស៊ិនហួរថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឲ្យដឹងថា ផលដំណាំទុរេនដំបូង កំពុងស្ថិតក្នុងដំណើរការប្រមូលផលនៅខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។ ស្របពេលជាមួយគ្នានេះដែរ នៅក្នុងឃ្លីបវីដេអូគេអាចមើលឃើញយ៉ាងច្បាស់ថា ទុរេនបានធ្លាក់ពីលើដើមស្រស់ៗ ខណៈផ្លែនីមួយមានសាច់ប្រហែល ៤-៥ គ្រាប់។

យោង​តាម​ស្ថិតិ​, ចិនបាន​នាំ​ចូល​ទុរេន​ពី​ប្រទេស​អាស៊ីអាគ្នេយ៍ ហើយជាធម្មតា ត្រូវបានប្រមូលផលនៅក្នុងកម្រិតទុំពី​ ៧០ ទៅ ៨០% ដែលមានឥទ្ធិពលវិជ្ជមានទៅលើរសជាតិ។

​បើ​តាម​អ្នកវិភាគ, ថ្វីត្បិតតែចិនអាចដាំទុរេនដោយខ្លួនឯងក៏ដោយ ប៉ុន្តែ ត្រូវបានគេចាត់ទុកថាជាតំបន់ផលិតកម្មតូចមួយ។ ចំនួន​នេះ​មាន​ចំនួន​តិច​បើ​ធៀប​នឹង​ចំណែក​ទីផ្សារ​សរុប។ ហើយ​តាម​ស្ថិតិ​បាន​រក​ឃើញ​ថា ចិន​បាន​នាំ​ចូល​ទុរេន​ចំនួន ៨២៥០០០ តោន ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ថៃ។

អ្នកវិភាគបន្តថា ការ​ដាំ​ទុរេន​របស់​ប្រទេស​ចិន ​វា​ស្ថិត​ក្នុង​ដំណាក់​កាល​ពិសោធន៍​នៅឡើយ។ មិន​ទាន់​មាន​ការ​ដាំ​ដុះ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​ នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​ទុរេន​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ​។ អត្ថប្រយោជន៏មួយទៀតរបស់ទុរេនថៃ គឺវាមានរសជាតិឆ្ងាញ់ប្លែក​ដែល​ប្រជាជន​ចិន​ទទួល​យក ហេតុ​នេះ​ហើយ​ បាន​ជា​ផ្លែ​ទុរេន​ថៃ​នៅ​តែ​អាច​គ្រប់​គ្រង​ទីផ្សារ​ទុរេន​ បាន​នៅ​ពេល​អនាគត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×