Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​សាក ATM ! បុរស​ម្នាក់​យក​ក្រដាស​លុយ​សែន ដាក់​ចូលក្នុង​ម៉ាស៊ី​ន ATM ដើម្បី​បង្កើន​ទឹកប្រាក់​ក្នុង​កុង តែ​មានឯណា លទ្ធផល​គឺថា…

កាលពីថ្មីៗកន្លងទៅនេះ មានរឿងដ៏ហួសចិត្តខ្លាំងមួយ ដោយបុរសម្នាក់នៅក្នុងទីក្រុង Shangrao របស់ខេត្ត Jiangxi ប្រទេសចិន បានព្យាយាម «បោកបញ្ឆោត» ម៉ាស៊ីន ATM ឱ្យជឿថា គាត់មានលុយពិតប្រាកដ ដោយយកក្រដាសលុយសែន ទៅដាក់ចូលក្នុង «ម៉ាស៊ីនដាក់ប្រាក់» ដើម្បីបង្កើនចំនួនទឹកប្រាក់នៅក្នុងគណនីធនាគាររបស់គាត់ តែអ្វីៗមិនបានសម្រេចដូចបំណងនោះទេ។

តាមរយៈរូបភាពពីកាមេរ៉ាសុវតិ្ថភាព គឺបន្ទាប់មក ដាក់ក្រដាសលុយសែននៅទូរ ATM មួយកន្លែង នាវេលាម៉ោងប្រហែល៥និង២៣នាទីល្ងាច ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បុរសនោះក៏បានទៅកាន់ទូរ ATM មួយទៀតនៅក្បែរនោះ ដើម្បីពិនិត្យមើលថា តើសមតុល្យក្នុងគណនីសន្សំរបស់គាត់ មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរឬទេ។

ទោះជាយ៉ាងណា អ្វីៗមិនដូចការគិតស្រមៃរបស់គាត់ទេ ដោយចំនួនទឹកប្រាក់នៅក្នុងគណនីសន្សំរបស់គាត់ គឺនៅតែដដែល គ្មានអ្វីប្រែប្រួលបន្តិចឡើយ។ ហើយនៅពេលដឹងថា ការប៉ុនប៉ងដាក់ក្រដាសលុយសែន ចូលរហូតគាំងម៉ាស៊ីន ភ័យខ្លាំងពេក បុរសរូបនេះក៏រត់គេចខ្លួនតែម្តង។

តែវាមិនយូរប៉ុន្មាន មានប្រជាពលរដ្ឋដែលមកដកប្រាក់ បានរាយការណ៍បញ្ហានេះទៅប៉ូលីស អំពីម៉ាស៊ីនដែលមានបញ្ហាមិនដំណើរការ។ ប៉ូលិស​បាន​ពិនិត្យ​តាម​រយៈ​វីដេអូ CCTV ដែល​កត់ត្រា​រាល់​សកម្មភាព​របស់​បុរសនេះ ហើយស្វែងរកចាប់ខ្លួន​បានភ្លាមៗផងដែរ។

នៅចំពោះមុខប៉ូលិស បុរសរូបនេះ​បាន​ឆ្លើយសារភាព​​ថា​ រូបគេ​លុយ​ទាល់​តែ​សោះ ហេតុនេះក៏គិតឃើញនូវគំនិតមួយនេះ ដោយបានទិញក្រដាសលុយសែនមួយដុំធំ យកទៅដាក់ចូលទៅក្នុងម៉ាស៊ីន ATM ដើម្បីចង់ដឹងថាតើសមតុល្យរបស់គាត់ អាចកើនឡើងដ៏មានប្រសិទ្ធភាពដែរ ឬយ៉ាងណា។

បុរសរូបនេះ បាននិយាយដ៏ហួសចិត្តថា៖ «ខ្ញុំចង់មើលថាតើក្រដាសលុយសែន អាចបោកបញ្ឆោតម៉ាស៊ីនឱ្យជឿថា វាជាលុយពិតប្រាកដ ហើយបង្កើនចំនួននៅក្នុងគណនីសន្សំរបស់ខ្ញុំដែរឬទេ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×