នេះគឺជាខណៈពេលដ៏រន្ធត់ណាស់ ដែលសុខៗ ស្រាប់តែផ្លូវមួយកន្លែង នៅក្នុងទីក្រុង Johannesburg នៃអាហ្វ្រិកខាងត្បូង បានផ្ទុះឡើងដ៏អាថ៌កំបាំង ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ខណៈរថយន្តជាច្រើនគ្រឿងរងការខូចយ៉ាងដំណំ។
វីដេអូ CCTV ដ៏ចាប់អារម្មណ៍ បានបង្ហាញពីការផ្ទុះដ៏ខ្លាំងក្លានេះ ដែលកើតឡើងនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលអាហ្រ្វិកខាងត្បូង ដោយបានបញ្ជូនរថយន្ត និងឡានក្រុង ហោះមកលើចិញ្ចើមផ្លូវដ៏រន្ធត់។
លោក Panyaza Lesufi នាយករដ្ឋមន្ត្រីនៃខេត្ត Gauteng នៃទីក្រុង Johannesburg បានប្រាប់សារព័ត៌មានយ៉ាងខ្លីថា មនុស្ស ៤៨ នាក់ បានរងរបួស។
ការបំផ្ទុះនេះបានកើតឡើងនៅលើផ្លូវបួនគន្លងធំទូលាយ ដែលប្រើប្រាស់សម្រាប់ធ្វើដំណើរដោយរថយន្តមីនី ដោយមានព្រំប្រទល់ជាប់ដោយអគារខ្ពស់ៗ អាផាតមិនលំនៅដ្ឋាន និងហាងទំនិញនៅតាមដងផ្លូវ។
ទោះជាយ៉ាងណា ជុំវិញករណីនេះ អ្នកស្រុកខ្លះ បានរាយការណ៍ពីក្លិនឧស្ម័ន ដែលនាំឱ្យមានការលើកឡើងថា ការផ្ទុះនេះគឺជាលទ្ធផលនៃការលេចធ្លាយឧស្ម័ន។
ទោះជាយ៉ាងណា លោក Egoli Gas ដែលគ្រប់គ្រងប្រភពខាងក្រោមផ្លូវ បានបដិសេធនូវសញ្ញានៃការលើកឡើងនេះ ដោយបានចេញមកធ្វើការតវ៉ាថា «វាមិនទំនងទេដែលការផ្ទុះនៅ Johannesburg CBD ផ្លូវ Bree ត្រូវបានបង្កឡើងដោយបំពង់បង្ហូរឧស្ម័ន ឬការលេចធ្លាយ ព្រោះបណ្តាញរបស់យើងមិនមានការខាតបង់សម្ពាធ ខណៈបំពង់បង្ហូរឧស្ម័នគឺនៅដដែល។ ជាក់ស្តែង អតិថិជនរបស់យើងនៅក្នុងតំបន់ ក៏កំពុងបន្តទទួលបានឧស្ម័នដោយមិនមានការរំខាននោះទេ»។
យ៉ាងណា ក្រុមមន្ត្រីមិនទាន់បានកំណត់ពីមូលហេតុនៃគ្រោះមហន្តរាយផ្លូវ Bree នៅឡើយទេ ប៉ុន្តែ បានព្រមានប្រជាពលរដ្ឋ ឱ្យជៀសឆ្ងាយពីតំបន់នេះជាបណ្តោះអាសន្នសិន ខណៈអគារជុំវិញកំពុងត្រូវបានអ្នកជំនាញវាយតម្លៃ ចំពោះការខូចខាតរចនាសម្ព័ន្ធផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@trapdoll.e087 Watch- Mystery blast rips concrete, flips cars on Johannesburg street#news ♬ original sound – trapdoll.e087