ដូចដែលបានដឹងហើយ ផ្លូវល្បឿនលឿន គឺជាផ្លូវប្រៀបដូចបន្ទប់ VIP អ៊ីចឹង សម្រាប់អ្នកដំណើរតាមរថយន្តដែលប្រញាប់ និងមិនចង់កកស្ទះ ដោយសុខចិត្តត្រូវចំណាយការបង់លុយ ដើម្បីធ្វើដំណើរលើផ្លូវនេះមានភាពងាយស្រួល ដែលស្តង់ដារកំណត់ឲ្យបើកបរក្នុងល្បឿនចាប់ពី 60km/h រហូត 120km/h គឺលឿនៗណាស់។ ដូច្នេះហើយ ការបើកបរមិនចេះតែរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់នោះទេ តាមទំនើងចិត្តនោះទេ។
តែដោយឡែក ថ្មីៗនេះ គ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូមួយ បង្ហាញឡានក្រុង១គ្រឿង បើកបត់ក្រោយទាំងទទឹងទិស នៅលើផ្លូវល្បឿនលឿន ដោយខ្លាចមានគ្រោះថ្នាក់សោះឡើយ។ ករណីនេះ ក៏ត្រូវបានគេជឿថា ឡានក្រុងនេះបើកហួសផ្លូវ ទើបបានជាបត់ក្រោយទាំងប្រថុយគ្រោះថ្នាក់បែបនេះ។
ទាក់ទងករណីដ៏ហួសចិត្តនេះ នៅពេលមានអ្នករិះគន់ថា មកពីផ្លូវល្បឿនលឿន ធ្វើគ្មានផ្លូវចាកចេញ (ឬហៅថាផ្លូវ exit) ១គីឡូម៉ែត្រមួយ ដើម្បីសម្រាប់ជិះហួសអាចបត់ក្រោយបាន ក៏បានធ្វើឲ្យមនុស្សជាច្រើន បានដាក់ឲ្យថា «ចេះណាស់ចែ ចឹងផ្លូវហ្នឹងត្រូវមាន exit ១គីឡូម្តងមែន?, ផ្លូវexit មានតាស តែមកពីអាអ្នកបើកភ្លើ,..»។
រីឯអ្នកធ្លាប់ធ្វើដំណើរតាមផ្លូវល្បឿននៅស្រុកគេ បានសម្តែងការហួសចិត្តថា៖ «គាត់ធ្លាប់នៅក្រៅប្រទេស ១គីឡូម៉ែត្រ គេដាក់១សំរាប់បកក្រោយ…. ខ្ញុំក៏ធ្លាប់បើកបរនៅក្រៅប្រទេសដែរ អោយតែជិះហួសផ្លូវបត់ ដឹងតែខាតពេលកន្លះម៉ោង ឬ១ម៉ោង ហើយទើបមកដល់ផ្លូវដដែលវិញ…»។
ករណីជិះហួស ហើយបើកបត់ក្រោយទាំងបញ្ច្រាស់ទិសនេះ អ្នកផ្សេងទៀត ក៏បានលើកឡើងឲ្យដឹងដែរថា៖ «បើហួសផ្លូវចេញ ត្រូវទៅមុខដល់ផ្លូវចេញមួយទៀតចាំត្រលប់មកវិញ, គាត់គិតថា គាត់បកក្រោយគាត់ចំណេញ តែគាត់មិនគិតដល់អាយុជីវិតរបស់គេ យ៉ាប់មែន!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង