Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន! ស្រ្តី​ម្នាក់​ចែករំលែក​សារ​ព្រមាន​មួយ ក្រោយ​ធ្វើដំណើរ​តាម​រថយន្ត ពេលយប់ ប្រទះឃើញ​ស្ថានភាព​បែបនេះ…

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ គេហទំព័រ ETtoday ចុះផ្សាយករណីដ៏គួរឲ្យចាប់អារម្មណ៍មួយ ពីការបង្ហោះរបស់ស្ត្រីម្នាក់ឈ្មោះ Nancy Walsh ដែលជាភ្នាក់ងារអចលនទ្រព្យនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក ដោយនាងបានព្រមានថា ខណៈ​ពេល​កំពុង​បើក​បរ​ទាំង​កណ្តាល​យប់ បើ​ជួប​ស្ថាន​ភាព​ដូច​នេះ ហាម​ចុះចេញ​ពី​ឡាន​ជា​ដាច់​ខាត ព្រោះអាចចូលក្នុង «អន្ទាក់» របស់ក្រុមចោរប្លន់។

ការ​បង្ហោះ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយត្រូវបានចែករំលែក 120,000 ដង និងចូលចិត្ត 44,000 ដង។ Nancy បានរៀបរាប់ឲ្យដឹងថា នាងបានចតឡានរបស់នាងនៅកណ្តាលផ្លូវ ខណៈភ្លើងចង្កៀងមុខរបស់រថយន្ត បានជះពន្លឺឲ្យឃើញរទេះរុញកូនក្មេងមួយយ៉ាងច្បាស់ ដែលត្រូវបានគេយកមកនៅក្បែរផ្លូវស្ងាត់មួយកន្លែង ដោយមិនអាចដឹងថាមានក្មេងនៅខាងក្នុង ឬគ្រាន់តែជារទេះរុញទទេនោះទេ។

វា​ជាខណៈ​ដ៏​គួរ​ឲ្យ​សង្វេគ​ចិត្ត​ណាស់ Nancy ពិតមាន​ការ​ព្រួយ​បារម្ភ​ថា ​អាចទារក​នឹង​ត្រូវ​បាន​ទុក​ឱ្យ​នៅ​ក្នុង​រទេះ​រុញម្នាក់ឯង​។ ហើយ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ដំបូង នាង​គិត​ថា​ នាង​ត្រូវ​ប្រញាប់​ចុះ​ទៅ​ជួយ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ នាង​បាន​គិត​ថា វា​អាច​ជា​ការ «​ឆបោក​» ដោយ​ក្រុម​ចោរ។ ប្រសិនបើនាងចុះក្រោម នាងអាចជាជនរងគ្រោះផងដែរ។

ទោះជាយ៉ាងណា ជម្រើស​ដ៏ល្អរបស់​នាង ​គឺ​ប្រញាប់​ហៅ​អ្នក​សង្គ្រោះ​បន្ទាន់ និង​ប៉ូលិស​ឱ្យ​ចូល​មក​ជួយពិនិត្យមើល។ ក្នុង​ពេល​នោះ នាង​បាន​ចាក់សោ​រថយន្ត​យ៉ាង​តឹងរ៉ឹង។ ហើយនាង និងគ្រួសារ អង្គុយរង់ចាំពួកគេក្នុងឡាន។

Nancy បាននិយាយថា «ប្រសិនបើអ្នកឃើញរទេះរុញ ឬស្ថានភាពដែលទាក់ទងនឹងកុមារផ្សេងទៀតទុកចោលតែម្នាក់ឯងបែបនេះ និងមិនអាចទៅជួយបាន សូមកុំចេញទៅក្រៅ សូមរក្សាសុវត្ថិភាពទាំងអស់គ្នា»។ ទោះជាយ៉ាងណា នាងពុំបានបញ្ជាក់ថា នៅក្នុងរទេះរុញនោះ មានកូនក្មេងនោះទេ។

ក្រោយ​ការ​បង្ហោះ​ព្រមាន​របស់ Nancy ត្រូវ​បាន​គេ​ចែក​រំលែក​ ឃើញថាមានមនុស្សជាច្រើន បាន​យល់​ស្រប និងថានាងប្រុងប្រយ័ត្ន​បែបនេះ គឺត្រឹមត្រូវហើយ ដោយគេ​ជឿដែរ​ថា ករណី​នេះ ​អាច​ជា​ចេតនា​បង្កើត​​ជា​អន្ទាក់​ប្រើ​រទេះ​រុញ​ជា​នុយ ពីសំណាក់មនុស្សអាក្រក់ ដែលនឹងលាក់ខ្លួននៅក្នុងគុម្ពោតព្រៃ រង់ចាំប្លន់រថយន្តយើងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×