Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ខ្លោចចិត្ត​ខ្លាំ​ង! ឲ្យ​សាច់ញាតិ​មិត្ត​ស្រី ស្នាក់នៅ​ឥតគិតថ្លៃ២ឆ្នាំ ចុងក្រោយ​ចាកចេញ​ បន្សល់ទុ​កក្នុង​បន្ទប់​បែបនេះ

ទ្រព្យរបស់យើងមិនថាជាអ្វីក៏ដោយ គួរតែត្រូវមានការប្រយ័ត្នជាមុន ចំពោះការខ្ចី ព្រោះ​មិន​ថា​អ្នក​នោះ​ស្និទ្ធស្នាល ឬ​គួរ​ឲ្យ​ទុក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​មាន​ការ​ខូច​ខាត​មិន​ទទួល​ខុស​ត្រូវ នោះនឹងបានត្រឹមធ្វើឲ្យខកចិត្តប៉ុណ្ណោះ។ តួយ៉ាងណា ដូចក្នុងករណីនេះ ដែលបុរសម្នាក់អនុញ្ញាតឱ្យសាច់ញាតិមិត្តស្រីរស់នៅដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំ ហើយលទ្ធផលទទួលបាននូវការចងចាំពេញមួយជីវិត។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះថា Boat Land បានបង្ហាញបន្ទប់របស់គាត់ គឺពោរពេញដោយសំរាម ដែលភាគច្រើនជាប្រអប់អាហារ ដបទឹក និងកញ្ចប់អាហារសម្រន់ផ្សេងៗ ពោលគឺសឹងតែគ្មានកន្លែងទំនេរនោះទេ។ ហើយអ្វីដែលគគ្រេចខ្លាំងបំផុតនោះ ​គឺ​មាន​សំឡី​អនាម័យ​ប្រើ​រួច នៅក្នុង​គំនរ​សំរាម ដែលឃើញហើយរកថ្លែងពុំចេញនោះទេ។

អ្វីដែលធ្វើឲ្យបុរសជាម្ចាស់ផ្ទះ កាន់តែឈឺចាប់ទៀតនោះ គឺថាអ្នក​ដែល​មក​ស្នាក់នៅ ​គឺជា​សាច់ញាតិ​របស់មិត្តស្រីរបស់គាត់តែម្តង។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា នៅពេលគាត់​បាន​ទៅ​បើក​បន្ទប់​ដើម្បី​សម្អាត ​ក៏​បាន​រក​ឃើញ​សោ​មួយ​ដែល​ព្យួរចោល ហើយ​បាន​ប្រទះ​ឃើញ​រូបភាព​ដ៏​គួរ​ឱ្យ​រន្ធត់​បែបនេះ បន្ទាប់ពី​សាច់ញាតិ​មិត្ត​ស្រី​ ​បាន​រើ​ចាកចេញ​ទៅ​បាត់​នៅ​ថ្ងៃ​ទី​១៦ កក្កដា។

បុរសនោះបាននិយាយថា «​អ្វី​ដែល​ខ្ញុំ​ឃើញ​ពិតជា​ខ្លោចចិត្ត​ណាស់ មិនដឹងថា​ពួកគេជាមនុស្សប្រភេទអ្វី ដែល​ហូប​ចុក ដេក រស់នៅ​ជាមួយ​សំរាម និង​ក្លិន​ស្អុយបែបនេះ។ ពួកគេមិនទទួលខុសត្រូវនូវអ្វីដែលពួកគេបានធ្វើ។ របស់របរនៅក្នុងបន្ទប់ត្រូវតែបោះចោលទាំងអស់»។

បុរសនោះ ក៏បានឲ្យដឹងទៀតថា «អស់​រយៈ​ពេល​២​ឆ្នាំ​មក​នេះ ខ្ញុំ​មិន​ដែល​ឲ្យបង់​ថ្លៃ​ជួល​ទេ។ តើផ្ទះនេះសម្រាប់ឲ្យអ្នករស់នៅហ្វ្រ៊ី ហើយធ្វើបែបហ្នឹងមែន ។ ខ្ញុំបានព្យាយាមសួរនាំ ប៉ុន្តែ ពួកគេមិនបានឆ្លើយតបនោះទេ»។

ក្រោយឃើញបែបនេះ ​អ្នក​និយម​លេង​អ៊ីនធឺណិត​ បាន​សម្ដែង​ការ​អាណិតដល់បុរសជាម្ចាស់ផ្ទះជាខ្លាំង។ ក្នុងនោះ គេ​ឆ្ងល់​ថា ​តើពួកគេ​ជាមនុស្ស​ប្រភេទ​ណា​ ដែល​រស់​នៅ​ក្នុងបន្ទប់ជាមួយគំនរសម្រាម​ដ៏កខ្វក់បែប​នេះ?។ ជាមួយគ្នានេះ មនុស្សមួយចំនួនក៏បាន​ណែនាំ​ម្ចាស់ផ្ទះ​ ​ត្រូវតែទាមទារ​សំណង​សម្រាប់​ការ​ជួសជុល​បន្ទប់ ដើម្បីកុំឲ្យទម្លាប់ដ៏អាក្រក់នេះ «ឆ្លង» ទៅអ្នកដទៃទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×