នេះជារឿងថ្មីចែស ដែលកំពុងធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិភពអនឡាញ បន្ទាប់ពីបុរសម្នាក់ បានធ្វើវីដេអូ លក់សម្លៀកបំពាក់ចាស់ៗរបស់ប្រពន្ធខ្លួនលើបណ្ដាញសង្គម ដោយលក់ក្នុងតម្លៃឡៃឡុងថោកៗ។
ជាក់ស្តែង អ្នកប្រើប្រាស់ TikTok ឈ្មោះថា noom25 បានបង្ហោះវីដេអូប្រកាសលក់សម្លៀកបំពាក់ចាស់ៗរបស់ប្រពន្ធ ដោយភ្ជាប់ Caption យ៉ាងដូច្នេះថា «ខ្ញុំមិនចង់បោះចោល ព្រោះស្តាយសាច់ក្រណាត់នៅល្អ គ្មានខូច តោះ! ប្រញាប់ឡើង លក់ក្នុង១ឈុត ១០០ បាត ប៉ុណ្ណោះ»។
អ្វីដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិត អស់សំណើចនោះ គឺថាបុរសរូបនេះបានប្រើខ្លួនឯង ស្លៀកសាកឲ្យមើល ដើម្បីបញ្ជាក់ថាជារបស់ពិត ស្រស់ស្អាតយ៉ាងណា។ បុរសនេះ ក៏បានបញ្ជាក់បន្ថែមថា ខោអាវប្រពន្ធខ្លួន បើទោះចាស់ៗមែនពិត ប៉ុន្តែ នៅល្អស្អាតណាស់ ប្រសិនមានចំណាប់អារម្មណ៍អាចឆាតទិញបាន ត្រឹមតែ ១០០ បាត ក្នុង១ឈុត ធានាថាសាច់ក្រណាត់ស្អាតតែម្តង!។
ក្រោយឃើញប្រូម៉ូតលក់ផលិតផលអនឡាញដ៏ប្លែកបែបនេះ មហាជនបានចំអកលេងសើចថា «ចប់ហើយ ដាច់បាយហើយ គ្មានអីលក់ទៀតទេ អាជីវករគួរតែរករបរផ្សេងទៀតទៅ!។ តែទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនបានដាក់ថា៖ «ចុម សង្ស័យដាច់បាយហើយ បានជាយកខោអាវប្រពន្ធលក់បែបនេះ ជាការពិតទេ ហាសហា!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង