Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​ផ្ទុះ​កំហឹ-ង​ក្តៅ​គគុក! ក្រោយ Youtuber ជាតិ​​ជន​ម៉ាឡេស៊ី Uncle Roger បោះសម្តី​មើលងា-យ​ថា ម្ហូប​ខ្មែរ និង​ឡាវ ជា «កាកសំរាម» ថៃ

មហាជននៅលើទំនាក់ទំនងសង្គម ជាពិសេសអ្នកចេះស្តាប់ភាសាអង់គ្លេស ពិតជាមានការចាប់អារម្មណ៍ និងមិនពេញចិត្តយ៉ាងខ្លាំង ក្រោយពីបានលឺបុរសជា Youtuber ជនជាតិម៉ាឡេស៊ីឈ្មោះថា Uncle Roger ដែលអ្នកផលិតមាតិកាវីដេអូដើរភ្លក់មុខម្ហូប បានប្រើពាក្យដ៏មិនសមរម្យ ពោលគឺប្រមាថមើលងាយម្ហូបខ្មែរ និងសូម្បីតែម្ហូបឡាវ ថាជា «កាកសំរាម» របស់ម្ហូបថៃប៉ុណ្ណោះ។

ជាការពិតណាស់ នៅក្នុងវីដេអូជជែកគ្នាមួយ គឺដំបូងឡើយ នៅពេលអ្នកស្រី Leah ដែលជាមេចុងភៅ និងជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង នៅក្នុងទីក្រុងញូវយ៉ក បានណែនាំថា នៅទីនេះមានមុខម្ហូបអាស៊ីដូចជា ថៃ, ហ្វីលីពីន, វៀតណាម និងម៉ាឡេស៊ី ជាដើម។ ប៉ុន្តែ បន្ទាប់ពីបានលឺបែបនេះ ស្រាប់តែលោក Uncle Roger បាននិយាយកាត់អ្នកស្រី Leah ថា «មិនមែនប្រទេសអាស៊ីទាំងអស់ សុទ្ធតែមានម្ហូបឆ្ងាញ់ទេ តើអ្នកស្រីដឹងទេ!» និងថែមទាំងសួរថា «តើអ្នកស្រីចង់ភ្លក់ម្ហូបមកពីខ្មែរ និងឡាវដែរអ្ហ!?»

ក្រោយលឺលោក Uncle Roger និយាយបែបនេះ ស្រ្តីម្ចាស់ភោជនីយដ្ឋានខាងលើ ក៏បានតបភ្លាមៗថា នាងពិតជាចង់ភ្លក់មុខម្ហូបប្រទេសអាស៊ីទាំងនោះដែរ តែអ្នកស្រីក៏បានប្រតិកម្ម សុំឲ្យលោក Roger កុំប្រើភាសានិយាយបែបនេះ។ ទោះជាយ៉ាងណា លោក Uncle Roger បានតបទៅវិញបែបនេះថា៖ «ម្ហូបខ្មែរ និងឡាវ គឺប្រៀបដូច ‘កាកសំរាម’ របស់ម្ហូបថៃប៉ុណ្ណោះ»។

យពីបានលឺនិយាយបែបនេះ អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់ ចូលទៅខមិនឆ្លើយតបថា៖ «ខ្ញុំមកពីប្រទេសកម្ពុជា សូមកុំយកម្ហូបយើងប្រៀបធៀបទៅនឹងប្រទេសដទៃ។ ម្ហូបយើងមានរសជាតិខុសៗគ្នា សូមនិយាយដោយការគោរព កុំដើម្បីចង់ទទួលចំណាប់អារម្មណ៍ខ្លាំងដ៏ឆ្កួតបែបនេះ»។ លើសពីនេះ មហាជនក៏ស្នើឲ្យគ្រប់គ្នាជួយបំផុសបំផុលរឿងនេះឲ្យបានច្រើន និងធ្វើអ្វីតាមដែលអាចធ្វើបាន ដើម្បីឲ្យបុគ្គលជាជនបរទេសរូបនេះ ចេញមុខសុំទោសជាសាធារណៈ កុំឲ្យចេះតែហ៊ានថ្ងៃក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×