អតិថិជនម្នាក់ ពិតជាមានការភ្ញាក់ផ្អើល និងបានថតវីដេអូបង្ហោះ បន្ទាប់ពីបានឃើញភាពដ៏ចម្លែករបស់ហាងគុយទាវមួយកន្លែង នៅក្នុងប្រទេសថៃ បំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់ ខណៈមុខហាងបើកចំហរល្វឹងល្វើយ ដែលធ្វើឲ្យឆ្ងល់ថាតើថ្លៃភ្លើងក្នុង១ខែៗអស់ប៉ុន្មានទៅ?។
អ្នកប្រើប្រាស់គណនី TikTok ដែលមានឈ្មោះថា chatchyyyyy បានបង្ហោះវីដេអូឃ្លីបរបស់ហាងគុយទាវនោះ ដែលមានទីតាំងស្ថិតនៅផ្សារអណ្តែតទឹក Samut Songkhram បំពាក់ដោយម៉ាស៊ីនត្រជាក់ជួរជាជួរ ដើម្បីផ្តល់ភាពត្រជាក់ចិត្តដល់អតិថិជនដែលមកញ៉ាំ ប៉ុន្តែ បែរជាទ្វារខាងមុខបើកចំហរគ្មានការបិទជិតនោះទេ រហូតធ្វើអោយគាត់ឆ្ងល់ថា តើម៉ាស៊ីនត្រជាក់នេះដំឡើងថ្លៃប៉ុន្មាន ហាងនេះត្រូវបង់ថ្លៃភ្លើងប៉ុន្មានក្នុងមួយខែ?។
តាមឃ្លីប គេអាចឃើញថាហាងគុយទាវខាងលើជាបន្ទប់តូចមួយ មានតុអង្គុយតែ៦ប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ មានម៉ាស៊ីនត្រជាក់រហូតដល់ទៅចំនួន៣។ តុនីមួយៗមានម៉ាស៊ីនត្រជាក់ ប៉ុន្តែ ក្រឡេកទៅមើលជញ្ជាំងម្ខាងទៀត នៅតែមានកង្ហារ? ខណៈខាងមុខហាងបើកជំនួសវិញ បែបនេះខ្យល់មិនជះចេញក្រៅ?។
ក្រោយឃ្លីបនេះត្រូវបានគេបង្ហោះ មានអ្នកនិយមលេងអ៊ីនធឺណិតសួរថា ភោជនីយដ្ឋាននេះត្រជាក់ឬអត់ ព្រោះមានម៉ាស៊ីនត្រជាក់ច្រើនរៀបជាជួរគ្នាបែបនេះ ខណៈមានអ្នកដែលបានទៅញ៉ាំអាហារនៅភោជនីយដ្ឋាននេះ និយាយថា ត្រជាក់ឡើងស្រឹបតែម្តង។
ទោះជាយ៉ាងណា អ្នកខ្លះទៀតបានពន្យល់ពីមូលហេតុដែលហាង អាចបើកទ្វារបានគ្រប់ពេលវេលាបែបនេះ ដោយសារមាន «ម៉ាស៊ីនវាំងននខ្យល់ (air curtain)» មួយត្រូវបានដំឡើងនៅមាត់ទ្វារហាង ដើម្បីរក្សាភាពត្រជាក់ក្នុងហាងមិនឱ្យចេញទៅខាងក្រៅ ទោះបីជាមើលទៅដូចហាងបើកម៉ាស៊ីនត្រជាក់ក៏ដោយ ប៉ុន្តែតាមពិតវាមិនមែនទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@chatchyyyyy ร้านโครตเจ๋งงงง ก๋วยเตี๋ยวอร่อย🔥🔥 #ร้านก๋วยเตี๋ยว #สมุทรสงคราม #ตลาดน้ำอัมพวา #อัมพวาสมุทรสงคราม #สมุทรสงครามเเม่กลอง ♬ เสียงต้นฉบับ – P – วริส