តំណាងរាស្ដ្រភាគច្រើនរបស់អ៊ីស្រាអែលនៅថ្ងៃទី១៧ ខែកក្កដា បានបោះឆ្នោតគាំទ្រច្បាប់ថ្មីដែលកំណត់អំពីអំណាចប្រកាស សង្គ្រាម ហើយចាប់ពីពេលនេះទៅត្រូវបានប្រគល់សិទ្ធិឱ្យគណៈកម្មការសន្ដិសុខដែលជាស្ថាប័នរួមមានមន្ដ្រីសំខាន់ៗបំផុតរបស់រដ្ឋាភិបាលប្រទេសនេះ។
នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល Benjamin Netanyahu
គណៈកម្មការសន្ដិសុខអ៊ីស្រាអែលត្រូវបានបង្កើតនៅឆ្នាំ២០០១ ដែលរួមមាន៖ នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការពារជាតិ ការបរទេស ហិរញ្ញវត្ថុ សន្ដិសុខលើផ្ទៃប្រទេសនិងរដ្ឋមន្ដ្រីក្រសួងយុតិ្ដធម៌។
សេចក្ដីសម្រេចចិត្តនេះលុបចោលច្បាប់ចាស់ដែលត្រូវបានអនុម័តនៅថ្ងៃ៣០មេសា ដែលអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីនិងរដ្ឋ មន្ដ្រីការពារជាតិអ៊ីស្រាអែលមនសិទ្ធិរួមគ្នាប្រកាសសង្គ្រាមក្នុងករណីអាសន្ន ,បន្ទាន់ ឬគ្មានឱកាសប្រមូលផ្ដុំអង្គប្រជុំ រដ្ឋាភិបាល ដែលពុំចាំបាច់មានការយល់ព្រមរបស់រដ្ឋសភា។
បណ្ដាតំណាងរាស្ដ្រអ៊ីស្រាអែលបកស្រាយច្បាប់ថ្មីនេះថា៖ «ការដែលរដ្ឋសភាកំណត់សិទ្ធិអំណាចប្រកាសសង្គ្រាម ឬដំណើរការប្រតិបត្ដិការយោធាមួយដែលមានលទ្ធភាពអាចក្លាយជា សង្គ្រាម ចាំបាច់ត្រូវសម្រេចដោយគណៈកម្មការមួយមានសមាជិកច្រើនគឺពិតជាសមហេតុសមផល ។
ច្បាប់ថ្មីនេះត្រូវបានអនុម័តក្នុងបរិយាកាសតានតឹងកើនឡើងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ បន្ទាប់ពីកងទ័ពរុស្ស៊ីប្រកាសថា អ៊ីស្រាអែលឈរនៅពីក្រោយករណីវាយលុកព្រលានយន្ដហោះ T-4នៅស៊ីរីដោយប្រើកាំជ្រួចមានកម្មវិធីនាំផ្លូវ បណ្ដាលឱ្យពលរដ្ឋអ៊ីរ៉ង់៧នាក់ស្លាប់។ក្រោយមកភ្លាម ប្រទេសអ៊ីរ៉ង់សច្ចាថានឹងសងសឹកចំពោះអ៊ីស្រាអែលចំពោះទង្វើខាងលើ៕
សូយន