Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ធ្វើ​ពិធី​ឡើងផ្ទះ ប្រែក្លាយ​ជា​ពិធី​បុណ្យសព​ម្តាយ ដោយសារ​ឆក់​ខ្សែភ្លើង​

​បន្ទាយមានជ័យ ៖ រៀបចំ​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី ប្រែក្លាយ​ជា​ពិធី​បុណ្យសព​ម្តាយ​ទៅ​វិញ ។ ហេតុការណ៍​នេះ​គឺ​ស្ត្រី​រងគ្រោះ​ជា​ម្តាយ បាន​ក្រោក​បោស​សំរាម នៅក្នុង​រោង​ពិធី​សម្រាប់​ទទួល​ភ្ញៀវ ក៏​ប៉ះ​ចំព្រី​ខ្សែភ្លើង​បែក និង​មាន​គ្រប​ស្បោង​ដែល​មាន​ជាតិ​សើ​ម ក៏​បាន​បណ្តាល​ឲ្យ​ឆក់​ចរន្តអ​គ្គិ​ស​នី​ស្លាប់​តែម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​វែង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។​

​ប្រភព​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​បែន បានឲ្យដឹងថា​៖ ស្ត្រី​រងគ្រោះ ឈ្មោះ គង់ ណា​គ្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។ មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ក្រោក​បោស​សំរាម នៅក្នុង​រោង​ពិធី​សម្រាប់​ទទួល​ភ្ញៀវ ។ ពេល​កំពុង​តែ​បោស​បោស គាត់​បាន​ឃើញ​ព្រី​ខ្សែភ្លើង​ដែល​បែក ត្រូវបាន​គេ​រុំ​ស្រោប​ថង់ និង​យក​ស្បៃ​សម្រាប់​ហាល​ស្រូវ​មក​គ្រប​ពីលើ ជួន​ជា​ស្បៃ​នោះ​សើម​ត្រូវ​ទឹកភ្លៀង​ផង​នោះ គាត់​បាន​យកដៃ​ទៅ​ទាញ​ដើម្បី​បោស​សំរាម​បន្ត​ក៏​ឆក់​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ហើយក៏​បាន​ស្លាប់​តាមផ្លូវ​ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​លោកនាយ​ប៉ុស្តិ៍​បានបញ្ជាក់​ថា​៖ នេះ​គឺជា​ធ្វេសប្រហែស ចំពោះ​អ្នក​ត​ខ្សែភ្លើង ឃើញ​ព្រី​បែក​ហើយ​មិន​ព្រម​ផ្លាស់ប្តូរ​នៅតែ​យកមកប្រើ។​

​ក្នុងនោះ​លោក​ក៏​បាន​អំពាវនាវ សូមឲ្យ​បងប្អូន​ប្រើប្រាស់​ប្រព័ន្ធ​ភ្លើង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ជា​ពិសេស​កុំ​ស្តាយ​ព្រី​ដែល​បែកបាក់​ហើយ​ត្រូវ​ផ្លាស់ប្តូរ​ចេញ​ជៀសវាង​ការគ្រោះថ្នាក់​ដោយ​យថាហេតុ ។ សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×