បុរសជាឪពុកម្នាក់នៅក្នុងប្រទេសថៃ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម អស់សំណើចយ៉ាងខ្លាំង ព្រោះថា បន្ទាប់ពីគាត់បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មលក់ «ឆ្មេញពាក់» តាមអនឡាញ តម្លៃទាបបំផុតត្រឹម ៦៥០ បាត ទិញ១ ថែម១ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបែរជាទទួលបានរបស់ដាក់មិនត្រូវប្រអប់មាត់នោះទេ ដែលធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំង។
ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បុរសជាកូនម្នាក់ដែលមានគណនី TikTok ឈ្មោះ Tuttapan បានបង្ហោះឃ្លីបព្រមានមួយ បន្ទាប់ពីឪពុករបស់ខ្លួន បានចាញ់បោកការលក់ឆ្មេញពីការផ្សាយពាណិជ្ជកម្ម នៅលើវេទិកាដ៏ល្បីមួយ ប៉ុន្តែ ពេលឃើញរបស់ ពិតជាហួសចិត្តគ្រប់គ្នា។ ក្នុងនោះ គាត់បានបង្ហោះរូបភាពឪពុកព្យាយាមពាក់ឆ្មេញយ៉ាងលំបាក និងបញ្ជាក់គួរឲ្យអស់សំណើចថា៖ «កុំឲ្យមនុស្សចាស់មើល Youtube ច្រើនពេក ៦៥០ បាត ទិញ១ថែម១ ឥតគិតថ្លៃ ជាលទ្ធផលគឺទទួលបានរបស់បែបនេះ…»។
បុរសជាកូន បាននិយាយថា នេះជាឆ្មេញក្លែងក្លាយ ព្រោះមិនអាចប្រើជាមួយឆ្មេញក្នុងមាត់បាន។ ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺពណ៌របស់វានៅតែសស្អះ មិនដូចពណ៌ឆ្មេញមនុស្ស ដែលសន្មត់ថា វាធ្វើពីផ្លាស្ទិចតែម្តង។
ក្រោយពីរឿងនេះត្រូវបានចែករំលែកភ្លាមៗ វាក៏បានក្លាយជាទីចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធើរណែត។ ក្នុងនោះ អ្នកលេងជាច្រើនបានសម្តែងការហួសចិត្តថា «ឪពុកណាមិនជឿជាក់ តែសំខាន់ទិញ១ថែម១ នេះជាមេរៀនថ្ងៃក្រោយ មុននឹងសម្រេចកុម្ម៉ង់ទិញ ត្រូវពិចារណា!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង