Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Toyota គ្រោងពង្រីកបង្កើតរោងចក្រផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្តនៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Corporation ថ្មីៗនេះ បាន និងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើការផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness) ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ហើយអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០កន្លែងបន្ថែមទៀត។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Toyota Tsusho Corporation កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដែលក្រុមហ៊ុនជប៉ុនមួយនេះ កំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា ពិសេសនៅក្នុងទឹកដីភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុននេះ កំពុងតែជ្រើសរើសបុគ្គលិករបស់ខ្លួនជាបណ្តើរៗហើយ ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំនេះ ហើយលក្ខខណ្ឌការងាររបស់ក្រុមហ៊ុនជប៉ុនទោះបីជាតឹងបន្តិចតែគឺល្អ ដោយផ្តល់ឳកាសការងារដល់ប្រជាពលរដ្ឋអាចទទួលបានគុណប្រយោជន៍ និងប្រាក់ខែខ្ពស់ផងដែរ។ គួរបញ្ជាក់ថា បើតាមឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ និងសួនឧស្សាហកម្មចំនួន ១កន្លែង ដែលមានក្រុមហ៊ុនវិនិយោគជាង ២០ក្រុមហ៊ុន ហើយភាគច្រើនជាក្រុមហ៊ុនជប៉ុន និងថៃ៕

×